ស្លាប់យ៉ាង​ហោច​៥០នាក់ ក្នុង​​ហេតុការណ៍​​ធ្លាក់​​យន្ត​ហោះ​​នៅ​​​​នេប៉ាល់​

  • 2018-03-13 02:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មនុស្ស​៥០នាក់​ ត្រូវ​បាន​ស្លាប់​ និង​ ១៦​ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ ក្រោយ​ពី​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​ Bangladeshi-U.S បាន​ធ្លាក់​នៅ​ប្រទេស​ អាកាសយានដ្ឋាន​អន្តរជាតិ​ Kathmandu Tribhuvan ប្រទេស​ នេប៉ាល់ កាល​ពីថ្ងៃ​ចន្ទ ទី​១២ មីនា​ម្សិលមិញ។ នេះ​បើ​តាម​លោក Gokul Bhandari ​អ្នក​នាំ​ពាក្យ​របស់​យោធា​នេប៉ាល់។

យន្តហោះ​ប្រភេទBombardier Dash 8 នេះ​ បាន​ហោះ​ហើរ​ចេញ​ពី​ទីក្រុង​ Dhaka ប្រទេស​ ប៉ង់ក្លាដេស ទៅ​កាន់​ ទីក្រុង Kathmandu ប្រទេស​ នេប៉ាល់ ដែល​បាន​ដឹក​មនុស្ស​ចំនួន​ ៧១ នាក់​។

កាសែត ​Kathmandu Post បាន​ស្រង់​សម្ភី​អ្នក​នាំ​ពាក្យ​ឲ្យ​អាកាសយានដ្ឋាន​ថា យន្តហោះ​នេះ រអិល​ធ្លាក់​ពី​ផ្លូវ​យន្តហោះ​ ក្រោយ​ពី​យន្ត​ហោះ​នេះ​ព្យាយាម​ចុះ​ចត​ ហើយ​ក៏​ឆេះ​តែ​ម្ដង។ ក្រុម​យោធា ក៏​បាន​បើក​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​នោះ​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ដដែល​នេះ បាន​បញ្ជាក់​ថា អ្នក​ដំណើរ​ពាក់​កណ្ដាល​បាន​មក​ពី​ប្រទេស​ប៉ង់ក្លាដេស និង​ពាក់​កណ្តាល​ទៀត​មក​ពី​នេប៉ាល់ និង​មាន​ម្នាក់​មក​ពី​ ប្រទេស​ចិន និង​ម៉ាល់ឌីវ។

គូស​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរ ​US-Bangla Airlines នេះ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ តាំង​ពី​ឆ្នាំ ២០១៤ នា​ប្រទេស​បង់ក្លាដេស​។ ជើង​ហោះហើរ​នេះ​ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន US-Bangla Group ដែល​មាន​ការិយាល័យ​នៅ​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​ បង់ក្លាដេស, អាមេរិក, ឥណ្ឌា និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ទៀត៕

សូមទស្សនាវីដេអូដែល​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គមហ្វេកប៉ុក៖

ប្រភព៖ CBSNews ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;