ចំនួន​​ប្រាក់​បំណាច់​មុខងារ ដែល​ត្រូវ​ដំឡើង​ជូន​មន្ត្រី​នគរបាលជាតិ​ ចាប់ពី​ខែ​ក្រោយ

  • 2018-03-13 02:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៨ បាន​ចេញ​អនុក្រឹត្យ ស្ដីពី​ការ​កែប្រែ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ទៅ​តាម​មុខ​តំណែង​មូលដ្ឋាន​ដូច​ខាង​ក្រោម៖

១- អគ្គស្នងការ៖ ១​លាន ៨សែន ៣​ម៉ឺនរៀល

២- អគ្គ​ស្នងការ​រង៖ ១លាន ៤សែន ៨ម៉ឺនរៀល

៣- ប្រធាន​នាយកដ្ឋាន៖ ៨សែន ១ម៉ឺនរៀល

៤- អនុ​ប្រធាន​នាយកដ្ឋាន៖ ៧សែន ១ម៉ឺនរៀល

៥- នាយ​ការិយាល័យ​ចំណុះ​នាយកដ្ឋាន៖ ៥សែន ៨ម៉ឺនរៀល

៦- នាយ​រង​ការិយាល័យ​ចំណុះ​នាយកដ្ឋាន៖ ៥សែន ១ម៉ឺនរៀល

៧- នាយ​ផ្នែក​ចំណុះ​នាយកដ្ឋាន៖ ៤សែន ៥ម៉ឺនរៀល

៨- នាយ​រង​ផ្នែក​ចំណុះ​នាយកដ្ឋាន៖ ៤សែន ១ម៉ឺនរៀល

៩- នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល៖ ៣សែន ៩ម៉ឺនរៀល

១០- នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល៖ ៣សែន ៨ម៉ឺន ៥ពាន់រៀល

១១- នាយ​រង​ប៉ុស្តិ៍​នាយកដ្ឋាន​នគរបាល​ការពារ៖ ៣សែន ៨ម៉ឺនរៀល

១២- នាយ​ក្រុម​នគរបាល​ពន្លត់​អគ្គិភ័យ​ចំណុះ​នាយកដ្ឋាន៖ ៣សែន ៧ម៉ឺនរៀល

១៣- នាយ​រង​ក្រុម​នគរបាល​ពន្លត់​អគ្គិភ័យ​ចំណុះ​នាយកដ្ឋាន៖ ៣សែន ៦ម៉ឺន ៥ពាន់រៀល

១៤- នាយ​ក្រុម​នគរបាល​ការពារ​ចំណុះ​រាជធានី ខេត្ត៖ ៣សែន ៦ម៉ឺនរៀល

១៥- នាយ​រង​ក្រុម​នគរបាល​ការពារ​ចំណុះ​រាជធានី ខេត្ត៖ ៣សែន ៥ម៉ឺន ៥ពាន់រៀល

១៦- មន្ត្រី​នគរបាល​ជាតិ៖ ៣សែន ៥ម៉ឺនរៀល។

សូម​បញ្ជាក់​ថា ប្រាក់​បំណាច់​មុខងារ​ខាងលើ ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០១៨ ​តទៅ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;