តារា​ស្រី​ម្នាក់ កំពុង​ល្បី​ខ្លាំង ព្រោះ​បង្ហោះ​វីដេអូ​ឲ្យ​គេ​ច្របាច់​សុដន់នៅ​សាធារណៈ

  • 2018-03-13 03:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន វីដេអូ​១​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ចិន ព្រោះ​ក្នុង​វីដេអូ​មាន​បង្ហាញ​ពី​ស្ត្រី​វ័យ​ក្មេង​ម្នាក់​បាន​ឲ្យ​គេ​ច្របាច់​ដើម​ទ្រូង​នៅ​កន្លែង​សាធារណៈ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​កត់​សម្គាល់​ថា ស្ត្រី​នៅ​ក្នុង​វីដេអូ​ដ៏​សម្រើប​អារម្មណ៍​នេះ​គឺ​ជា​តារា​ម៉ូដែល​ម្នាក់​ឈ្មោះ Yui Yui ដែល​ចង់​​ទាយ​យក​ភាព​ល្បី​ល្បាញ​តាម​រយៈ​ការ​បញ្ចេញ​រូបរាង​កាយ​ដ៏​សិចស៊ី​របស់​ខ្លួន។

ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ខាង​លើ មាន​មេធាវី​ម្នាក់​បាន​ព្រមាន​ចំៗ​ទៅ​កាន់ Yui Yui ថា នាង​អាច​ត្រូវ​ច្បាប់​ចោទ​ប្រកាន់​ពី​បទ​បង្ក​សកម្មភាព​បំផ្លាញ​ដល់​សេចក្ដី​ថ្លៃថ្នូរ​សង្គម។ យោង​តាម​ច្បាប់​នេះ អ្នក​រង​ការ​ចោទ​ប្រកាន់​អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៧​ឆ្នាំ។

ជា​ការ​កត់​ចំណាំ ការ​បង្ហោះ​វីដេអូ​របៀប​នេះ មិន​មែន​ទើប​តែ​​កើត​មាន​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ចិន​នោះ​ទេ ពោល​គឺ​ពេញ​និយម​ជា​ខ្លាំង​សម្រាប់​ក្មេង​ស្រីៗ​ដែល​ចង់​ល្បី។ យ៉ាង​ណា​មិញ ទង្វើ​នេះ​ត្រូវ​បាន​មហាជន​មួយ​ចំនួន ពិសេស​អាណា​ព្យាបាល បង្ហាញ​ក្ដី​ព្រួយ​បារម្ភ ដែល​ថា វា​អាច​ក្លាយ​ជា​គំរូ​ដ៏​អាក្រក់​ចំពោះ​ក្មេងៗ​ជំនាន់​ក្រោយ៕


ប្រភព៖ medium ប្រែ​សម្រួល៖ ឈាង.