អង់គ្លេស​ទុក​ពេល ២​ថ្ងៃ​ ឲ្យ​រុស្ស៊ី​បកស្រាយ​រឿង​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ចូល​មក​សម្លាប់​មនុស្ស​នៅ​អង់គ្លេស

  • 2018-03-13 03:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បាន​ប្រកាស​ទុក​ពេល ២​ថ្ងៃ គឺ​ត្រឹម​ថ្ងៃ​ទី១៤ ខែ​មីនា ២០១៨ ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ បកស្រាយ​លើ​ករណី​ភ្នាក់ងារ​ចារកម្ម​របស់​កងទ័ព​រុស្ស៊ី ចូល​មក​ធ្វើ​ឃាត​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស លោក Sergei Skripal នៅ​ក្នុង​ទឹកដី​របស់​អង់គ្លេស កាលពី​ថ្ងៃទី៤ ខែ​មីនា ២០១៨ កន្លង​ទៅ។

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់​ថា រដ្ឋាភិបាល​អង់គ្លេស​នឹង​ចាត់​វិធានការ​ឆ្លើយតប​ចំពោះ​ប្រទេស​រុស្ស៊ី ប្រសិន​បើ​គ្មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទែ។

លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Boris Johnson កោះហៅ​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អង់គ្លេស ទៅ​ឆ្លើយ​បំភ្លឺ​ពី​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​លើ​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស​ផង​ដែរ។

លោក​ស្រី​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អង់គ្លេស​អាច​ពិចារណា​មិន​ឲ្យ​រដ្ឋមន្ត្រី​របស់​អង់គ្លេស ទៅ​ចូលរួមព្រឹត្តិការណ៍​ World Cup ឆ្នាំ២០១៨ នៅ​ក្នុង​ប្រទេស​រុស្ស៊ី៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;