Huawei ចេញ​ស្មាតហ្វូន​ថ្មី ភ្ជាប់​មុខងារ Face Unlock តម្លៃ​តែ​ជាង ១០០​ដុល្លារ

  • 2018-03-13 04:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Honor 7C ត្រូវ​បាន Huawei ប្រកាស​លក់​ជា​ផ្លូវការ​ហើយ ក្នុង​ប្រទេស​ចិន ចាប់​ពី​តម្លៃ ១៤១​ដុល្លារ ដល់ ២០៤​ដុល្លារ។

ស្មាតហ្វូន​នេះ​មាន​អេក្រង់ ៥,៩៩​អ៊ីញ កម្រិត Resolution 1440 x 720p សមាមាត្រ 18:9 ជា​ប្រភេទ​កញ្ចក់ 2.5D រាង​កោង។ ដោយសារ​តែ​ជា​ស្មាតហ្វូន​ស្ថិត​ក្នុង​លំដាប់​មធ្យម Huawei Honor 7C មាន​បំពាក់​បន្ទះ​ឈីប Snapdragon 450 ដើរ​ដោយ RAM 3GB ឬ 4GB (អាស្រ័យ​លើ​តម្លៃ)។ កាមេរ៉ា​មុខ​របស់​វា​ទំហំ 8MP ឯ​ខាង​ក្រោយ​ទំហំ 13MP+2MP ហើយ​កាមេរ៉ា​ទាំង​មុខ ទាំង​ក្រោយ​នេះ អាច​ថត​រូប​ជា​លក្ខណៈ Portrait Mode បាន។

Honor 7C មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​វា​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​មុខងារ​ដោះ​សោ​ដោយ​ប្រើ​មុខ ឬ​ហៅ​ថា Face Unlock។ យ៉ាង​ណា​មិញ Face Unlock នេះ​មិន​មាន​បំពាក់ Sensor អ្វី​ពិសេស​ដូច​ស្មាតហ្វូន​កំពូល​ៗ​ឡើយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;