ក្រុមហ៊ុន​ចិន​ទាំង ​១០ ដែល​មាន​តម្លៃ​ម៉ាក​យីហោ​ថ្លៃ​បំផុត ក្នុង​ឆ្នាំ២០១៨

  • 2018-03-13 07:26:51
  • ចំនួនមតិ

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រឹក្សា​សេដ្ឋកិច្ច Brand Finance នៅ​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​កំពូល​ទាំង ១០ នៅ​ចិន ដែល​មាន​តម្លៃ​ម៉ាក​យីហោ​ ថ្លៃ​ជាង​គេ មាន​ដូច​ខាងក្រោម៖

១. ធនាគារ ​Industrial and Commercial Bank of China (ICBC) មាន​តម្លៃ​ ៥៩,២ ពាន់​លាន​ដុល្លារ ដែល​កើន​ជាង ២៤% បើធៀបនឹងឆ្នាំ ២០១៧

២. ធនាគារ China Construction Bank មាន​តម្លៃ​ ៥៦,៨ ពាន់​លាន​ដុល្លារ (កើន ៣៧%)

៣. ក្រុមហ៊ុន Alibaba មាន​តម្លៃ​ ៥៤,៩ ​ពាន់​លាន​ដុល្លារ (កើន​​ ​៥៨%)

៤. ក្រុមហ៊ុន China Mobile មានតម្លៃ ៥៣,២ពាន់លានដុល្លារ (កើន ១៤%)

៥. ធនាគារ Bank of China ៤១,៧ពាន់លានដុល្លារ (កើន ៣៤%)

ចំណែក​ក្រុមហ៊ុន​ ៥ទៀត រួមមាន៖ State Grid (៤០,៩ពាន់លានដុល្លារ), Tencent (៤០,៨ពាន់លានដុល្លារ), Huawei (៣៨ពាន់លានដុល្លារ), Agricultural Bank of China (៣៧,៣ពាន់លានដុល្លារ) និងក្រុមហ៊ុន​ធានា​រ៉ាប់រង Ping An (៣២,៦ពាន់លានដុល្លារ)។

សូម​មើល​តារាង​ខាងក្រោម៖


ប្រភព៖ Chinadaily ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង