ចំនួន​រោងចក្រ​ធុន​ធំ សហគ្រាស​ធុនតូច​និង​មធ្យម និង​សិប្បកម្ម ដែល​បាន​ចុះ​បញ្ជី​នៅ​កម្ពុជា

  • 2018-03-13 04:44:54
  • ចំនួនមតិ

ចន្លោះមិនឃើញ

គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៧ រោងចក្រ​ធុនធំ ដែល​បាន​ចុះ​បញ្ជី​មាន​ចំនួន​សរុប ១៥២២​រោងចក្រ ស្មើនឹង ១៣៧% បើ​ប្រៀបធៀប​នឹងឆ្នាំ​២០១៣។ នេះ​បើតាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨។

រោងចក្រផលិតម៉ូទ័ររបស់ជប៉ុន Menibea (រូបថត៖ វិបសាយ iretechnology)

រោងចក្រ​ទាំង ១៥២២​នេះ មាន​កម្លាំង​ពលកម្ម​សរុប​ចំនួន​ជាង ៩៨,២២​ម៉ឺន​នាក់ ស្មើនឹង​១៤៣% បើ​ប្រៀបធៀប​នឹងឆ្នាំ​២០១៣។ ក្នុង​នោះ​រោងចក្រ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប មាន​ចំនួន ១០៣១​រោងចក្រ និងមាន​កម្លាំង​ពលកម្ម​សរុប​ចំនួន​ជាង ៨៤,៧៤​ម៉ឺន​នាក់។

កម្មករក្នុងរោងចក្រកាត់ដេរ១កន្លែង

ចំណែក​សហគ្រាស​ធុនតូច និង​មធ្យម និង​សិប្បកម្ម គិតត្រឹម​ចុងឆ្នាំ​២០១៧ មាន​ចំនួន​សរុប ១៥៥ ៦៤០ ស្មើនឹង​១៣០% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ហើយ​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១,១លាន​នាក់៕

សហគ្រាសផលិតទឹកត្រី១កន្លែង នៅខេត្តស្ទឹងត្រែង

អត្ថបទ៖ សំភី