ឧទ្ធម្ភាគចក្រ​ចិន ៣​គ្រឿង ត្រូវបាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ

  • 2018-03-13 06:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​វរសេនីយ៍ ​ឃួន ថង ស៊ីង មន្ត្រី​ព័ត៌មាន​មូលដ្ឋាន​ទ័ព​អាកាស​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងនៅ​រសៀល​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា ឧទ្ធម្ភាគចក្រ​ចិន ​៣​គ្រឿង​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នាគ​មាស បាន​ចុះ​មកដល់​ខេត្ត​សៀមរាប​ហើយ។

លោក​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ទាំងនោះ បាន​នឹង​កំពុង​ចាក់​ប្រេង​បំពេញ​បន្ថែម ដើម្បី​រៀបចំ​ការ​ហោះហើរ​ឆ្ពោះ​មក​កាន់​មូលដ្ឋាន​កងទ័ព​អាកាសពោធិចិនតុង រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ប៉ម​ត្រួតពិនិត្យ​ចរាចរណ៍​ដែន​អាកាស​ពុំទាន់​បាន​ផ្តល់​ពី​ភាព​ជាក់លាក់​អំពី​ម៉ោង​ដែល​ឧទ្ធម្ភាគចក្រ​ចិន ត្រូវ​ហោះ​ចេញពី​ខេត្ត​សៀមរាប​នោះ​ទេ៕

Kley Kley នឹង​ផ្តល់ជូន​ព័ត៌មាន​បន្ថែម​នៅពេល​បន្ទាប់....

អត្ថបទ៖ សោភា

អត្ថបទថ្មី
;