កម្ពុជា ចាប់​ផ្តើម​ធ្វើ​ទូក​ដែល​វែង​ជាងគេ​ ដើម្បី​បំបែក​កំណត់ត្រា​​ពិភពលោក

  • 2018-03-13 06:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស សុខា អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង បាន​រៀបចំ​ធ្វើ​ទូក​​ប្រវែង​ ៨៥​ម៉ែត្រ ដែល​វែង​ជាងគេ​លើ​ពិភពលោក និង​ផ្ទុក​មនុស្ស​បាន​ចំនួន ១៧៩​នាក់។ ការ​ធ្វើ​ទូកនេះ គឺ​ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក។ ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង នៅ​ព្រឹកថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ព្រៃវែង។

រូបតំណាង
ការ​ធ្វើទូក​នេះ គឺ​នៅ​ខេត្ត​ព្រៃវែង ដោយ​យក​រចនាបថ​ដូច​ទូក​ដែលត្រូវ​បាន​យក​មកអុំ ក្នុង​ពិធី​បុណ្យ​អុំទូក​ដែរ។ ប្រជា​ពលរដ្ឋ ក៏អាច​ចូលរួម​ធ្វើទូក​នេះ​បាន​ផងដែរ។

លោក​ ស សុខា បន្ត​ថា នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ គណៈ​កម្មការ​​ឯតទគ្គកម្ម​​ពិភពលោក នឹង​ចុះ​មក​ពិនិត្យ​មើល និង​វាយ​តម្លៃ​លើ​ការ​ធ្វើទូក​ដ៏​វែង​ជាងគេ​បំផុត​នេះ ដោយ​លោក​សង្ឃឹមថា ទូក​នេះ​នឹង​ទទួល​បាន​ការ​ដាក់​ចូល​ក្នុង​ឯតទគ្គកម្ម​ពិភពលោក។

លោក ស សុខា ក្នុងសន្និសីទ​កាសែត​ស្តីពី​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង

សូម​បញ្ជាក់​ថា ទូក​ដែល​វែង​ជាងគេ​​​លើ​​ពិភពលោក​នា​ពេល​បច្ចុប្បន្ន គឺជា​ទូក​របស់​ប្រទេស​ចិន ដែល​មាន​ប្រវែង ៧៧,៨​ម៉ែត្រ ដោយបាន​បំបែក​​ឯតទគ្គកម្ម​​កាលពី​ឆ្នាំ​២០១៧៕

ទូករបស់ប្រទេសចិន ដែលវែងជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ន

អត្ថបទ៖ សោភា

អត្ថបទថ្មី
;