គម្រោង​ផ្លូវ​ដែក និង​ផ្លូវ​ទឹក​ចំនួន​២ ត្រូវ​បាន​កំណត់​ថ្ងៃ​ដាក់​ឲ្យ​ដំណើរការ​ហើយ!

  • 2018-03-13 06:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ផ្លូវ​ដែក ប៉ោយប៉ែត-ស៊ីសុផុន និង​គម្រោង​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ព្រែក​ព្នៅ-ក្រុង​តាខ្មៅ នឹង​ចាប់​ដំណើរ​ការ​នៅ​ដើម​ខែ​មេសា​ខាង​មុខ មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ឈាន​មក​ដល់។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​ថា គម្រោង​ផ្លូវ​ដែក ដែល​មាន​ចម្ងាយ​៤៩​គីឡូ​ម៉ែត្រ នឹង​ត្រូវ​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៨ ឯ​គម្រោង​ផ្លូវ​ទឹក នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០១៨។ ចំពោះ​គម្រោង​ផ្លូវ​ដែក​នេះ នឹង​បើក​ឲ្យ​មហាជន​ជិះ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨។ ដោយ​ឡែក​ការ​ដាក់​ឲ្យ​ដំណើរការ​ឥត​គិត​ថ្លៃ​ចំពោះ​គម្រោង​ផ្លូវ​ទឹក ត្រូវ​ខាង​ក្រសួង​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ពិចារណា ក្រោយ​ពេល​បើក​សាកល្បង​នៅ​ថ្ងៃ​ទី​០៦​មេសា​សិន ដើម្បី​ដឹង​ពី​ការ​ចំណាយ​ជា​មុន។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ការ​ដំណើរការ​ផ្លូវ​ដែក​ប៉ោយប៉ែត-ស៊ីសុផុន ក្រសួង​អាច​នឹង​បន្ត​គម្រោង​ពី​បាត់ដំបង មក​ដល់​ភ្នំពេញ​ទៀត នា​ពេល​ឆាប់ៗ​ខាង​មុខ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;