UN ថា សិង្ហបុរី​លួច​ដឹក​ទំនិញ​ប្រណីត ទៅ​កូរ៉េខាងជើង

  • 2018-03-13 06:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ (UN) មួយ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ចំនួន​២ របស់​ប្រទេស​សិង្ហបុរី បាន​រំលោភ​បំពាន​សេចក្ដី​សម្រេច​របស់ UN ដោយ​បាន​ផ្គត់ផ្គត់​ទំនិញ​ប្រណីត​ជា​ច្រើន​ទៅ​កាន់​កូរ៉េខាងជើង​។ នេះជាការចុះ​ផ្សាយ​របស់​ BBC នៅ​ថ្ងៃទី​១៣ ខែ​មីនា ​ឆ្នាំ​២០១៨។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​សិង្ហបុរី បាន​អះអាង​ថា ខ្លួន​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ។ ​ក្រុមហ៊ុន​ទាំងពីរ ដែល​ត្រូវ​បាន​ជាប់​សង្ស័យ​ក្នុង​ការ​ដឹក​ទំនិញ​ប្រណីត​ទៅ​កាន់​កូរ៉េខាងជើង មាន​ក្រុមហ៊ុន OCN និង T Specialist ដែល​មាន​ម្ចាស់​តែ​មួយ។ ក៏ប៉ុន្តែ ​ក្រុមហ៊ុន​ទាំងពីរ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ការ​លក់​ទំនិញ​ប្រណីត​ទៅ​កូរ៉េខាងជើង ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ខុសច្បាប់ ​ក្រោ​ម​​ទណ្ឌកម្ម​របស់ UN តាំងពី​ឆ្នាំ២០០៦។ យោង​តាម​ក្រសួង​ការបរទេស​របស់​សិង្ហបុរី បាន​អះអាង​ថា សិង្ហបុរី បាន​ដាក់​បម្រាម​ចំពោះ​ស្ថាប័ន​នានា មិន​ឲ្យ​ផ្ដល់​ជំនួយ​ជា​ថវិកា ឬ សេវាកម្ម​ផ្សេងៗ ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​ឡើយ​។

ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង កំពុង​បោះ​ជំហាន​ទៅ​រក​ស​ភាព​អាក្រក់​ទៅ​ៗ ក្នុង​រយៈពេល ២ឆ្នាំ​ចុងក្រោយ ស្រប​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង បន្ត​ធ្វើ​តេស្ត​សាកល្បង​អាវុធនុយក្លេអ៊ែរ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;