Lao Airlines ផ្អាក​ជើង​ហោះហើរ​ត្រង់​ ​​ទៅកាន់​​សិង្ហបុរី​​ ជា​លើក​ទី២

  • 2018-03-13 09:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរណ៍​ជាតិ​ឡាវ​ (Lao Airlines) នឹង​ផ្អាក​​ជើង​ហោះ​ហើរ​ត្រង់ ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ចាប់​ពី​ថ្ងៃ២៥ ខែមីនា​ខាងមុខ ដោយសារបញ្ហា​ប្រតិបត្តិការ​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការ​ណ៍របស់​ក្រុម​ហ៊ុន​ ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ១២ មីនា​ម្សិល​មិញ។

ពាក់ព័ន្ធនឹងការផ្អាកនេះ Lao Airlines មិន​បាន​បញ្ជាក់ហេតុផលជាក់លាក់​ណាមួយនោះទេ ប៉ុន្តែក្រុមហ៊ុន​បាន​​ឲ្យ​ដឹង​ថា ការ​ហោះហើរ​ នឹង​បន្ត​ជា​ថ្មី នៅ​ពេល​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​រួចរាល់។​

សូមជម្រាបថា នេះ​គឺ​ជា​លើក​ទី​ ២ ហើយ​ ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ឡាវ បាន​ផ្អាក​ជើង​ហោះហើរ​ត្រង់​ទៅ​កាន់​សិង្ហបុរី ដោយ​លើក​ទី១ គឺ​គិត​ចាប់​ពី​​​ដើម​ឆ្នាំ​២០១៧ រហូត​ដល់​ចុង​ខែ​តុលា​ឆ្នាំ​ដដែល។

ការ​ផ្អាក​ជា​ថ្មី​នេះ គឺ​ចំ​ពេល​ដែល​ឡាវ បាន​ចាប់​ផ្ដើម​យុទ្ធនាការ "Visit Laos Year" ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឡើង​វិញ ក្រោយ​ប្រទេស​ដែល​គ្មាន​ព្រំ​ដែន​សមុទ្រ​មួយ​នេះ បាន​ធ្លាក់​ចុះ​ចំនួន​អ្នកទេសចរ​ជាង ៨% កាលពីឆ្នាំ២០១៧ កន្លង​ទៅ (៣,៨៦លាននាក់)៕

ចុចអាន៖ រឿងដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង១១ នៃ​ប្រទេស​ឡាវ ដែលអ្នក​គួរដឹង


ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង