FA បង្ហាញ​ទស្សនៈ ក្រោយ​នាយករដ្ឋមន្ត្រី​និយាយរឿងអង់គ្លេស​ដក​ខ្លួន​ពី World Cup

  • 2018-03-13 07:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស FA បាន​បើក​ការ​ពិភាក្សា​ភ្លាមៗ បន្ទាប់ពី​លោក​ស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស និយាយ​ពី​ការ​ដក​ខ្លួន​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ពី​ព្រឹត្តិការណ៍ World Cup 2018 ដែល​រៀបចំ​ដោយ​ប្រទេស​រុស្ស៊ី។

ក្រុមជម្រើសជាតិអង់គ្លេស
FA បាន​និយាយ​ថា ខ្លួន​ស្ទើរ​មិន​ជឿ​ថា រដ្ឋាភិបាល​អង់គ្លេស​លើក​ឡើង​អំពី​បញ្ហា​នេះ​ឡើយ។ លោកស្រី Theresa May បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​រុស្ស៊ី​បាន​នៅ​ពីក្រោយ​ការ​ធ្វើ​ឃាត​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស លោក Sergei Skripal នៅ​ក្នុង​ទឹកដី​របស់​អង់គ្លេស កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨។

FA ចាត់​ទុក​បញ្ហា​នេះ ជា​បញ្ហា​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ ហើយ​ខ្លួន​គ្មាន​គម្រោង​ដក​ខ្លួន​ពី World Cup ឡើយ ខណៈ​ការ​ពិភាក្សា​លើ​បញ្ហា​ដក​ខ្លួន មិន​ទាន់​ត្រូវ​បាន​យក​មក​ពិភាក្សា​លើ​តុ​នៅ​ឡើយ​ដែរ​។

លោក Gareth Southgate

គួរ​ដឹង​ផងដែរ​ថា លោក Gareth Southgate អ្នក​គ្រប់គ្រង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នឹង​ធ្វើការ​កោះ​ហៅ​សមាជិក​ក្រុម​ជម្រើស​ជាតិ នៅ​ក្នុង​ខែ​មីនា នេះ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង ហុល្លង់ និង អ៊ីតាលី​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;