៥​ចំណុច​នេះ បង្ហាញ​ថា អ្នក​កើត​ជំងឺ​ងប់ងុល​នឹង​រឿង​អាសអាភាស

  • 2018-03-13 08:10:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយសារ​តែ​ភាព​រីក​ចម្រើន​ខ្លាំង​នៃ​បច្ចេកវិទ្យា មនុស្ស​អាច​ឆែក​មើល​ភាពយន្ត​អាសអាភាស​បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ក្នុង​លក្ខណៈ​ងាយស្រួល ហើយ​ឆាប់​រហ័ស។ អ្នក​ខ្លះ​និយាយ​ថា ការ​មើល​រឿង​ក្ដៅ​សាច់​ធ្វើ​ឡើង​ដើម្បី​កំដរ​អារម្មណ៍​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ឧស្សាហ៍​មើល រហូត​ដល់​ថ្នាក់​កើត​ជា​ជំងឺ​ញៀន​នឹង​រឿង​សិច​ដោយ​មិន​ដឹង​ខ្លួន។

ខាង​ក្រោម​នេះ​ជា​ចំណុច​ចំនួន​៥ បង្ហាញ​ថា អ្នក​មាន​ជំងឺ​មួយ​នេះ៖

១. អ្នក​ចាប់​ផ្ដើម​បង្កើត​អត្តចរិត​ខុស​ប្លែក​ពី​គេ​ឯង

នៅ​ពេល​អ្នក​ញៀន​នឹង​ការ​មើល​រឿង 18+ នោះ​អ្នក​ទំនង​ជា​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គម្លាត​ឆ្ងាយ​ពី​សង្គម។ អ្នក​អាច​ចាប់ផ្ដើម​គេច​មុខ ឬ​ឧស្សាហ៍​បដិសេធ​នឹង​មិត្តភ័ក្ដិ ឬ​សាច់​ញាតិ ដើម្បី​ប្រញាប់​មក​ផ្ទះ​មើល​រឿង​អាសអាភាស​តែ​ម្នាក់​ឯង។

២. អ្នក​តែង​តែ​ភ្លេចភ្លាំង​មើល​ម៉ោង

ពេល​ដែល​អ្នក​ចំណាយ​ពេល​មើល​រឿង​អាសអាភាស ពេល​វេលា​នឹង​ដើរ​លឿន​ណាស់​សម្រាប់​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ ពេល​វេលា​ជា​ច្រើន​របស់​អ្នក​នឹង​ត្រូវ​ចំណាយ​ជាមួយ​នឹង​រឿង​ក្ដៅ​សាច់។

យោង​តាម​ទិន្នន័យ​ពី​វិបសាយ​អាសអាភាស​ដ៏​ល្បី Pornhub អ្នក​ចូល​មើល​ជា​មធ្យម​ប្រើ​ពេល​ប្រមាណ​ជា ៤​នាទី​ប៉ុណ្ណោះ។ ប្រសិន​បើ​អ្នក​ជា​ញឹកញយ​មើល​លើស​ពី​នេះ នេះ​ហើយ​ជា​សញ្ញា​នៃ​ការ​កើត​មាន​ជំងឺ​ងប់ងុល​នឹង​សិច។

៣. អ្នក​ព្យាយាម​បិទបាំង​ខ្លាំង​អំពី​ការ​មើល​រឿង​ក្ដៅ​សាច់​របស់​ខ្លួន

មនុស្ស​ដែល​ញៀន​នឹង​រឿង​សិច គឺ​ព្យាយាម​បិទ​បាំង​ខ្លាំង​ពី​អ្នក​ដទៃ។ គេ​អាច​ចាប់​ផ្ដើម​ចាក់​សោ​កុំព្យូទ័រ ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​ទូរសព្ទ​ជា​រឿយៗ ឬ​ក៏​តែង​លុប​កំណត់​ហេតុ (History) ក្រោយ​បើក​មើល​រឿង​អាសអាភាស​រួច។

ឯ​អ្នក​ខ្លះ​ទៀត​តែង​អើតឡឺមៗ​ម្នាក់​ឯង ដើម្បី​ធានា​ថា គ្មាន​នរណា​នៅ​ក្នុង​ផ្ទះ ហើយ​ស្រួល​មើល​រឿង​អាសអាភាស។

៤. ជីវិត​សិច​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ

អ្នក​ចូល​ចិត្ត​មើល​រឿង​សិច​ខ្លាំង​ភាគ​ច្រើន​ទំនង​ជា​បាត់​ចំណាប់​អារម្មណ៍​រួម​ភេទ​ជាមួយ​ដៃគូ ព្រោះ​ថា​ដៃ​គូ​របស់​ពួក​គេ​មិន​អាច​បំពេញ​តម្រូវ​ការ​បាន​ដូច​ទៅ​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រឿង​អាសអាភាស។

ការ​មើល​រឿង​អាសអាភាស​ច្រើន​ដង អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​កាម​ស្ទើរ​រាល់​ថ្ងៃ ហើយ​ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​គ្មាន​ពេល​ទៅ​ស្និទ្ធស្នាល​នឹង​ដៃ​គូ​ជីវិត។ យោង​តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៦ ស្វាមី​ភរិយា​ដែល​មើល​រឿង​អាសអាភាស​លើស​មនុស្ស​ធម្មតា​២​ដង ទំនង​ជា​មាន​អត្រា​លែងលះ​ច្រើន​ជាង​អ្នក​ដែល​មិន​សូវ​មើល ឬ​មិន​មើល។

៥. អ្នក​មិន​អាច​បញ្ឈប់​ខ្លួន​ពី​ការ​មើល​រឿង​អាសអាភាស

ការ​មើល​រឿង​អាសអាភាស​នឹង​ផ្ដល់​ជា​គុណវិបត្តិ​ច្រើន​យ៉ាង ដូចជា​ផ្នែក​ហិរញ្ញវត្ថុ និង​សុខភាព ជា​ដើម។ សម្រាប់​អ្នក​ដែល​ញៀន​ហើយ ទោះ​ដឹង​ពី​ផល​អវិជ្ជមាន​នេះ​ក្ដី ក៏​នៅ​តែ​មិន​អាច​ឈប់​មើល​រឿង​អាសអាភាស​ដែរ គឺ​ត្រូវ​ធ្វើ​ណា​ឲ្យ​បាន​មើល ដើម្បី​បំពេញ​តាម​ចំណង់៕

ប្រភព៖ Face2Face ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;