ឧទ្ធម្ភាគចក្រ​ចិន មក​ដល់​ភ្នំពេញ​ហើយ

  • 2018-03-13 08:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្ធម្ភាគចក្រចិន​ចំនួន​៣​គ្រឿង បាន​មក​ដល់​មូលដ្ឋាន​កងទ័ព​អាកាស​ពោធិ៍ចិន​តុង រាជធានីភ្នំពេញ​ហើយ នៅម៉ោងជាង ៣​រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយ​ចាកចេញពី​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប។ អ្នក​រង់ចាំ​ទទួល​នូវ​ការ​មកដល់​នៃ​ឧទ្ធម្ភាគចក្រ​នេះ គឺ​លោក​ឧត្តម​សេនីយឯក ហែម ហឿន មេ​បញ្ជាការ​រង​កងទ័ព​ជើង​អាកាស។

ការ​មក​ដល់​នៃ​ឧទ្ធម្ភាគចក្រ​ទាំង៣គ្រឿង​របស់​ចិន គឺ​ដើម្បី​ចូលរួម​សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុជា-ចិន ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧ ដល់ ៣០ ខែ​មីនា ឆ្នាំ​២០១៨។ សមយុទ្ធ​នេះ ភាគច្រើន​ផ្តោត​ទៅលើ​ការ​ប្រឆាំង​ភេរវកម្ម និង​សង្គ្រោះ​បន្ទាន់៕


អត្ថបទ៖ សោភា