ដូណាល់ ត្រាំ រារាំង​ក្រុមហ៊ុន​​អាស៊ាន១ មិន​ឲ្យ​ទិញ​យក​ក្រុមហ៊ុន​យក្ស​អាមេរិក Qualcomm

  • 2018-03-13 08:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រា ប្រធានាធិបតី​អាមេរិក កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា ឆ្នាំ​២០១៨ បាន​បិទទ្វារ​មិន​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មាន​ប្រភព​ពី​ប្រទេស​សិង្ហបុរី ឈ្មោះ Broadcom ទិញ​យក​ក្រុមហ៊ុន Qualcomm ក្នុង​តម្លៃ ១១៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ដោយ​លើក​យក​ហេតុផល​ថា ដើម្បី​រក្សា​សន្តិសុខ​ជាតិ។

បទបញ្ជា​របស់​លោក ដូណាល់ ត្រាំ គូស​បញ្ជាក់​ថា ភាព​តានតឹង​នៃ​វិស័យ​សេដ្ឋកិច្ច ​កំពុង​តែ​កើនឡើង​រវាង​អាមេរិក និង​ពិភពលោក​ទាំងមូល ស្រប​ពេល​ដែល​លោក ត្រាំ អនុវត្ត​គោល​នយោបាយ "America first” ដែល​យក​អាមេរិក​ជា​ជម្រើស​ទី​មួយ។ មួយ​វិញ​ទៀត វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ចារកម្ម​របស់​មហា​អំណាច​នានា​លើ​ពិភពលោក​។

គណៈកម្មាធិការ​ផ្នែក​វិនិយោគ​បរទេស​នៅ​អាមេរិក ហៅ​កាត់ CFIUS បាន​ផ្ដល់​យោបល់​ឲ្យ​លោក ដូណាល់ ត្រាំ លើ​ការ​រារាំង​ខាងលើ។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុន Broadcom ធ្លាប់​បាន​យល់ព្រម​ក្នុង​ការ​ផ្លាស់ប្ដូរ​ទីស្នាក់ការ​របស់​ខ្លួន ពី​សិង្ហបុរី ទៅ​កាន់​អាមេរិក នៅ​ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ពី CFIUS ។

សូម​ជម្រាប​ថា Broadcom ដែល​ជា​អ្នក​ផលិត​បន្ទះ​ឈីប​នៅ​សិង្ហបុរី គ្រោង​ទិញ​យក Qualcomm ដែល​ជា​អ្នក​ផលិត​ឈីប​ដូច​គ្នា នៅ​ក្រុង San Diego ។ បើ​ទទួល​ជោគជ័យ ​ការ​ទិញ​យក​ក្រុមហ៊ុន Qualcomm នឹង​ក្លាយ​ជា​ការ​ទិញ​យក​ក្រុមហ៊ុន​អេឡិចត្រូនិក​ថ្លៃ​ជាងគេ នៅ​លើ​ពិភពលោក​។

តម្លៃ​ក្រុមហ៊ុន​អេឡិចត្រូនិក​ដែល​លក់​បាន​ខ្ពស់​ជាង​គេ​គឺ ៦៧​ពាន់​លាន​ដុល្លារ ដោយ​កាល​នោះ Dell បាន​ទិញ​ក្រុមហ៊ុន EMC នៅ​ឆ្នាំ​២០១៥៕

ចុចអាន​ Broadcom ចង់​ទិញ​យក Qualcomm ក្នុង​តម្លៃ​កប់​ពពក​មិន​ធ្លាប់​មាន

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;