កម្ពុជា បញ្ជាក់​ពី​ចំនួន​មន្ត្រី​ដែល​ស្នើ​សុំ​ទិដ្ឋាការ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​អូស្ត្រាលី

  • 2018-03-13 09:49:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជុំ សន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បាន​ឲ្យដឹង​ថា ក្រសួង​ការ​បរទេស បាន​ស្នើសុំ​ទិដ្ឋាការ​ពី​ស្ថានទូត​អូស្ត្រាលី សម្រាប់​សមាជិក​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចំនួន ៥០​នាក់ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្ដាល​ខែ​មីនា​។

ការ​បញ្ជាក់​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់​ពី លេចឮ​ព័ត៌មាន​ថា កម្ពុជា​បាន​ស្នើ​សុំ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​បច្ចេកទេស​ចំនួន ២២០​នាក់ ដើម្បី​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​អូស្ត្រាលី ប៉ុន្តែ​ត្រូវ​បាន​ស្ថាន​ទូត​អូស្ត្រាលី​​បដិសេធ ​ដោយ​អនុញ្ញាត​ឲ្យ​បាន​តែ​ចំពោះ​មន្ត្រី​ដែល​មាន​ឋានៈ​ចាប់​ពី​អនុ​ប្រធាន​នាយកដ្ឋាន​ឡើង​ទៅ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា​​ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ធ្លាប់​បាន​ប្រកាស​ថា ​សម្ដេច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​-អូស្ត្រាលី ​នៅ​ថ្ងៃ​ទី​១៧-១៨ ​ខែ​មីនា​ ខណៈ​ដែល​មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន​ ហាក់​រារែក​ចិត្ត​ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;