ក្រសួង​អប់រំ ប្រកាស​ឲ្យ​សិស្ស​ទៅ​ចុះ​ឈ្មោះ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ

  • 2018-03-13 10:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា សិស្សានុសិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី២ ដល់​ថ្នាក់ទី​១១ នៅតាម​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​ទាំង​រដ្ឋ និង​ឯកជន អាច​ទៅ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ "ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​សម្រាប់​សិង្ហបុរី និង​សាលា​រៀន​នៅ​អាស៊ី (SASMO: Singapore and Asian Schools Math Olympiad) និង​ការ​ប្រឡង​វិទ្យាសាស្រ្ត​អន្តរជាតិ​វ៉ាន់ដា (VANDA, International Science Competition)"។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨។

បេក្ខជនប្រឡងបាក់ឌុប នាឆ្នាំកន្លងមក (រូបតំណាង)
ក្រសួង​បញ្ជាក់​ថា ការ​ចុះឈ្មោះ​នេះ ត្រូវ​ធ្វើឲ្យ​បាន​មុន​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​គម្រោង​សាលា​ជំនាន់​ថ្មី ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ ការ​ប្រឡង​នេះ​គឺ​ធ្វើ​ឡើង​ជា​ភាសា​អង់គ្លេស ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨។

ចំពោះ​ព័ត៌មានបន្ថែម​ទាក់ទង​នឹង​បែបបទ​នៃការ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង និង​ព័ត៌មាន​ផ្សេងៗ​ទៀត អាច​ទាក់ទង​តាម​ទូរសព្ទ​លេខ៖ ០៧៨ ៤៣២ ៧៤៣ ឬ ០១៦ ៦៧៧ ៦០០ និង​វិបសាយ https://sasmo.sg/cambodia/

អត្ថបទ៖ សំភី

អត្ថបទថ្មី
;