Sevilla ទម្លាក់ Man Utd ចេញពី Champions League ហើយ

  • 2018-03-13 22:46:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

Sevilla បាន​ទម្លាក់​​ក្រុម​បិសាច​ក្រហម Manchester United ចេញពី UEFA Champions League ត្រឹម​វគ្គ ១៦ក្រុម​ចុងក្រោយ បន្ទាប់​ពី​យក​ឈ្នះ ២-១ ក្នុង​ជើង​ទី២ កាលពី​យប់មិញ (សរុប​ទាំង២​ជើង Sevilla ២-១ Man Utd)។

២គ្រាប់​របស់ Sevilla ធ្វើបាន​ដោយ Ben Yedder នៅ​នាទី ៧៤ និង ៧៨។ ចំណែក​១គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ Lukaku នៅ​នាទី៨៤។

ចំណែក ១​គូ​ទៀតគឺ Roma បាន​យក​ឈ្នះ Shakhtar Donetsk ១-០ (សរុប​ទាំង​២​ជើង ២-២) ប៉ុន្តែ​ដោយសារ Roma ឈ្នះ​គ្រាប់​បាល់​នៅ​ក្រៅដី ដូច្នេះ​បាន​ឡើង​ទៅ​វគ្គ​បន្ត​ផងដែរ។

មកដល់​ពេលនេះ ក្រុម​ដែល​មាន​កៅអី​នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ Champions League គឺ​មាន​៦ក្រុម រួមមាន៖ Liverpool, Manchester City, Juventus, Roma, Real Madrid និង Sevilla៕

សូមទស្សនាវីដេអូ Highlight


ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី