លោក ដូណាល់ ត្រាំ ថា​រដ្ឋមន្រ្តី​ការបរទេស​ដែល​ត្រូវ​លោក​បណ្តេញ​ចេញ នឹង​រីករាយ​ជាង​មុន

  • 2018-03-13 23:25:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បណ្តេញ​រដ្ឋមន្រ្តី​ការ​បរទេស​​គឺ​លោក Rex Tillerson ចេញពី​តំណែង​កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៣។ ប៉ុន្តែ​លោក​ដូណាល់ ត្រាំ ជឿជាក់​ថា លោក Rex Tillerson នឹង​សប្បាយ​ចិត្ត​ជាង​មុន​ច្រើន។

លោក Rex Tillerson (ឆ្វេង) និងលោក ដូណាល់ ត្រាំ (ស្តាំ)

ថ្លែង​ទៅកាន់​អ្នក​កាសែត​នៅ​សេតវិមាន លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​គោរព​នូវ​ប្រាជ្ញា​របស់​លោក Tillerson និង​ការ​សហការ​ជាមួយ​គ្នា​បាន​យ៉ាងល្អ។ លោក​ ដូណាល់ ត្រាំ ក៏បាន​អរគុណ​ដល់​លោក Tillerson ដែលបាន​បំពេញ​ការងារ​នាពេល​កន្លង​មក​ផងដែរ។

បើតាម​មន្រ្តី​ជាន់ខ្ពស់​អាមេរិក​១រូប បាន​ឲ្យដឹង​ថា ការ​ដក​តំណែង​រដ្ឋមន្រ្តី​ការ​បរទេស​នេះ ព្រោះ​លោក ដូណាល់ ត្រាំ យល់​ថា​នេះជា​ពេល​សមស្រប​១ ក្នុងពេល​ដែល​អាមេរិក និង​កូរ៉េ​ខាងជើង នឹងបើក​ការ​ចរចា​នាពេល​ខាងមុខ។ មន្រ្តី​រូបនេះ អះអាង​ថា មុន​ដក​តំណែង​ លោក ដូណាល់ ត្រាំ គឺ​បាន​ស្នើ​ឲ្យ​លោក Tillerson ចុះចេញ​ពី​តំណែង​តាំងពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​មក​ម្លេះ។

ប្រធានាធិបតី​​រូបនេះ​បញ្ជាក់​ថា នាយក​ភា្នក់ងារ​ចារកម្ម​អាមេរិក CIA គឺ​លោក Mike Pompeo នឹង​ឡើង​កាន់​តំណែង​រដ្ឋមន្រ្តីការ​បរទេស​ជំនួស​លោក Tillerson។ ចំណែក​នាយក CIA ថ្មី គឺ​លោក​ស្រី Gina Haspel ដែលជា​នាយក​រង CIA នាពេល​បច្ចុប្បន្ន៕


ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី