ស្ពាន​កោះប៉ែន នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​នេះ

  • 2018-03-13 23:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 219

ចន្លោះមិនឃើញ

ស្ពាន​តេជោ​កោះប៉ែន នឹង​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

ស្ពាន​បេតុង​នេះ មាន​ប្រវែង ៧៧៩​ម៉ែត្រ ទទឹង ៩,២​ម៉ែត្រ និង​កម្ពស់​ពី ២៣ ទៅ ២៤​ម៉ែត្រ។ ស្ពាននេះ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែ​ឧសភា ឆ្នាំ​២០១១ ដោយ​កង​វិស្វកម្ម​ ក្រសួង​ការពារ​ជាតិ និង​ចំណាយ​ថវិកា​ប្រមាណ ១៣លាន​ដុល្លារ ជា​ថវិកា​ផ្ទាល់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ស្ពាន​នេះ​​ឆ្លង​កាត់​ទន្លេ​មេគង្គ ពី​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​កំពង់​ត្រុំ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។

លោក គួច ចំរើន បាន​លើក​ឡើង​នាពេល​កន្លង​មក​ថា ការធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​កោះ​ប៉ែន នឹង​មាន​ភាព​ងាយ​ស្រួល ហើយ​រហ័ស​ជាង​មុន តាម​រយៈ​ការ​ឆ្លង​ស្ពាន​បេតុងថ្មី​ (ស្ពាន​តេជោ​កោះប៉ែន) ដោយ​ពីមុន​អ្នកដំណើរ​បាន​ត្រឹមតែ​ឆ្លងកាត់​ស្ពាន​ឫស្សី​តែ​ប៉ុណ្ណោះ។ លើស​ពីនេះ ជីវភាព​ប្រជាពលរដ្ឋ​​ក៏​កាន់តែ​ប្រសើរ​ជាងមុន​ដោយ​មិនចាំ​បាច់​ចំណាយ​ថវិកា​លើការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ និង​ដឹក​ជញ្ជូន​កសិផល​ដូចពេល​មុន​ទៀត​ទេ៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


អត្ថបទ៖ សំភី