ឃាតក​បាញ់​រះ​ក្នុង​សាលា​នៅ​រដ្ឋ Florida ប្រឈម​នឹង​ទោស​ប្រហារ​ជីវិត​

  • 2018-03-14 01:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋអាជ្ញា​អាមេរិក គ្រោង​ដាក់​ទោស​ប្រហារជីវិត​​លោក Nikolas Cruz ពី​បទ​បាញ់​រះ​សម្លាប់​មនុស្ស​ចំនួន​ ១៧​នាក់​ ក្នុងវិទ្យាល័យ ​Marjory Stoneman Douglas នៅ​រដ្ឋ Florida កាល​ពី​ខែ​មុន។ នេះ​បើ​តាម​ថ្លែង​របស់​សមត្ថកិច្ច​ កាល​ពី​ថ្ងៃ អង្គារ​ទី ១៣ មីនា​ម្សិលមិញ។

Nikolas Cruz ដែល​ជា​អតីត​សិស្ស​មក​ពី​វិទ្យាល័យ​ខាង​លើ​ បាន​សារភាព​ថា ខ្លួន​បាន​បើក​ការ​បាញ់​រះ​សម្លាប់​មនុស្ស​ទាំង ១៧ នាក់​នោះ​មែន។ ការ​បាញ់​ប្រហារ​នោះ ជា​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុតនៅ​ក្នុង​សាលា​រៀន​នៅ​អាមេរិក គិត​ចាប់​ពី​ឆ្នាំ​២០០២​ មក។

បុរស​វ័យ ១៩ឆ្នាំ​រូប​នោះ បាន​បន្ត​ថា ​លោក​បាន​ចាប់​ផ្ដើម​បាញ់​រះ​លើ​សិស្ស​ទាំង​អស់​នោះ ពេល​លោក​ចូល​​​ដល់​ក្នុង​​បរិវេណ​សាលា។ ក្រោយ​មក​ លោក​បាន​បោះ​​អាវុធ​ចោល និង​រត់​គេច​ខ្លួន​តែ​ម្ដង។

លោក Howard Finkelstein មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ Cruz បាន​និយាយ​ថា លោក​នឹង​សម្រេច​ទទួល​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ចំនួន ៣៤ឆ្នាំ បើ​សិន​ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​លើក​លែង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;