ប្រធាន CIA ថ្មី​របស់​អាមេរិក ធ្លាប់​មក​បើក​ជុំរុំ​ខ្មៅដ៏​អាថ៌កំបាំង នៅ​​ប្រទេស​ថៃ

  • 2018-03-14 01:51:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា ម្សិលមិញ បាន​ប្រកាស​ដក​តំណែង​រដ្ឋមន្រ្តី​ការបរទេស លោក Rex Tillerson ហើយ​ជំនួស​មក​វិញ ដោយ​ប្រធាន​ចារកម្ម លោក Mike Pompeo។ ចំណែក​តំណែង​ប្រធាន​ចារកម្ម CIA ត្រូវ​បាន​ជំនួស​មក​វិញ ដោយ​លោកស្រី Gina Haspel។

លោកស្រី Gina Haspel ប្រធាន​ CIA ថ្មី
លោកស្រី​ Gina Haspel ប្រធាន​ចារកម្ម​ថ្មី​របស់​អាមេរិក​រូប​នេះ គឺ​ជា​មនុស្ស​ដ៏​សកម្ម ដែល​បាន​គាំទ្រ​ដល់​ក្រុម​ចារកម្ម​អាមេរិក​នៅ​ក្រៅ​ប្រទេស​ជាច្រើន​ ហើយ​ពាក់ព័ន្ធ​នឹង​ការ​បើក​ជុំរុំ​ខ្មៅ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា "Cate's Eye” សម្រាប់​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម​ក្រុម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​។

ក្នុង​នោះ មាន​សមាជិក​ក្រុម​អាល់កៃដា ២​នាក់ ត្រូវ​បាន​ចាប់​ខ្លួន យក​មក​ឃុំឃាំង និង​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​ជុំរុំ​ខ្មៅ​នេះ។

សមាជិក​ក្រុម​អាល់កៃដា ដែល​​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​នៅ​ក្នុង​ជុំរុំ​ខ្មៅ​

ទោះ​យ៉ាង​ណា​ក៏​ដោយ ទីតាំង​ជុំរុំ​ខ្មៅ​នេះ នៅ​តែ​ជា​អាថ៌កំបាំង​នៅ​ឡើយ ខណៈ​ដែលទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ និង​បរទេស​កំពុង​ស្វែងរក​ព័ត៌មាន​ពី​ទីតាំង​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;