ទីទួល​ប្រាសាទ​បុរាណ​ចំនួន​៦ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ក្រចេះ

  • 2018-03-14 01:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ជំនាញ​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ បាន​រក​ឃើញ​ទីទួល​ប្រាសាទ​បុរាណ​ចំនួន​៦​កន្លែង ​នៅក្នុង​ស្រុក​សំបូរ។ ក្នុង​នោះ​រួមមាន៖ ទីទួល​ប្រាសាទ​ទូក​មាស ទីទួល​ប្រាសាទ​ទួល​វិហារ ទីទួល​ប្រាសាទ​នាងម្លិច ទីទួល​ប្រាសាទ​ក្របី​ខោល ទីទួល​ប្រាសាទ​អន្លង់​ក្រពើ និង​ទីទួល​ប្រាសាទ​ត្រពាំង​បន្ទាយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​អំឡុង​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ។

ប្រាសាទត្រពាំងប្រើស ស្ថិតនៅព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ (រូបតំណាង)
លោក​បាន​ឲ្យដឹងថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត តែងតែ​យកចិត្ត​ទុក​ដាក់​ក្នុងការ​បំពេញ​ការងារ និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ ទាំង​បេតិកភណ្ឌ​រូបី និង​អរូបី ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ តាម​ទិសដៅ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង​វប្បធម៌។

លោក​បន្តថា មន្ទីរ​វប្បធម៌​ខេត្ត ​ក៏​បាន​យក​ផ្ទាំង​សិលា​ច​រឹក ១​ផ្ទាំង ទេព​រូប​បដិមា​ព្រះ​វិស្ណុ លិង្គ​ព្រះឥសូរ យក​មក​រក្សាទុក​នៅ​មន្ទីរ​វប្បធម៌​ខេត្ត ។ ក្រុម​ការងារ​ជំនាញ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត ក៏បាន​ចុះ​ពិនិត្យ​ទីទួល​ប្រាសាទ​មួយ​ចំនួន​ដូចជា ប្រាសាទ​បន្ទាយ​សៀម ប្រាសាទ​អូ​ប្រក់ ប្រាសាទ​ល្បើក​ស្រុត ប្រាសាទ​ដងរែក ប្រាសាទ​កំពូល​ប្រាំ និង​ប្រាសាទ​ព្រះ​ខ្វាន់​ពី៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;