យក S9+ ប្រកួត​គុណភាព​កាមេរ៉ា​ជាមួយ iPhone X លទ្ធផល​ទៅ​ជា​យ៉ាង​ណា?

  • 2018-03-14 02:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណនី​យូធូប​ល្បី​មួយ​ឈ្មោះ SuperSaf TV បាន​យក​កំពូល​ស្មាតហ្វូន​ចំនួន​២​ម៉ូដែល​គឺ Samsung Galaxy S9+ និង iPhone X ទៅ​ប្រកួត​គ្នា​លើ​គុណភាព​កាមេរ៉ា។ មុន​នឹង​ទស្សនា​រូបភាព និង​វីដេអូ សូម​​ក្រឡេក​មើល​លក្ខណៈ​សម្បត្តិ​របស់​កាមេរ៉ា​ស្មាតហ្វូន​ទាំង​២​​ជាមុន​សិន ដែល​មាន​ដូច​ជា៖

Galaxy S9+ ៖

  • កាមេរ៉ា​ក្រោយ៖ ២​គ្រាប់​ទំហំ 12 MP (f/1.5-2.4, 26mm, 1/2.55", 1.4 µm, Dual Pixel PDAF) + 12MP (f/2.4, 52mm, 1/3.6", 1 µm, AF), មុខងារ​ទប់​លំនឹង OIS, Phase detection autofocus, 2x optical zoom និង​ភ្លើង LED flash

  • ការ​ថត​វីដេអូ៖ 2160p@60fps, 1080p@240fps, 720p@960fps, HDR, dual-video rec

  • កាមេរ៉ា​មុខ៖ ទំហំ 8 MP (f/1.7, 25mm, 1/3.6", 1.22 µm), មុខងារ autofocus, ថត​បាន 1440p@30fps, dual video call និង Auto HDR

iPhone X ៖

  • កាមេរ៉ា​ក្រោយ៖ ២​គ្រាប់​ទំហំ 12 MP (f/1.8, 28mm) + 12 MP (f/2.4, 52mm), មុខងារ​ទប់​លំនឹង OIS, phase detection autofocus, 2x optical zoom និង quad-LED dual-tone flash

  • ការ​ថត​វីដេអូ៖ 2160p@24/30/60fps, 1080p@30/60/120/240fps

  • កាមេរ៉ា​មុខ៖ ទំហំ 7 MP (f/2.2, 32mm), ថត​បាន 1080p@30fps, 720p@240fps, face detection និង HDR

ចង់​ដឹង​លទ្ធផល​យ៉ាង​ណា ទស្សនា​រូបភាព និង​​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;