លោក ត្រាំ គ្រោង​ដំឡើង​ពន្ធ​រាប់​ពាន់​លាន​ដុល្លារ​លើ​ផលិត​ផល​ចិន​?

  • 2018-03-14 04:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ​ ប្រធានាធិបតីអាមេរិក គ្រោង​នឹង​ដំឡើង​ពន្ធ​ដល់​ទៅ​ ៦០ ពាន់​លាន​ដុល្លារ​លើ​ផលិត​ផល​នាំ​ចូល​របស់​ចិន ជាពិសេស វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍។ នេះ​បើ​តាម​ប្រភពមួយដែល​បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ក្រុម​រដ្ឋបាល​លោក​ត្រាំ បាន​ថ្លែងកាល​ពី​ថ្ងៃ ១៣​ មីនា​ម្សិល​មិញ។

បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​ដែល​បាន​ដឹង​អំពី​គម្រោង​របស់​រដ្ឋបាល​លោក​ត្រាំ បាន​ថ្លែង​ថា ការ​ដំឡើង​ពន្ធ​នេះ អាច​នឹង​ត្រូវ​បាន​អនុវត្ត​ នា​ពេល​ឆាប់​ៗ​ខាងមុខនេះ ខណៈ​ដែរ​ពួក​គេ​[រដ្ឋបាល​លោក​ត្រាំ] អាច​ដាក់​បញ្ចូល​ផលិត​ផល​ដល់​ទៅ​ជាង ១០០​ មុខ​ក្នុង​បញ្ជី​ពន្ធ​ថ្មី​នេះ​។

ពាក់​ព័ន្ធ​នឹង​ការ​លេច​ឡើង​នូវ​ព័ត៌មាន​នេះ សេតវិមាន​អាមេរិក បាន​បដិសេធ​ក្នុង​ការ​បកស្រាយ​អំពីទំហំ​នៃ​ការ​ដំឡើង ឬ​ក៏​ពេល​វេលា​ណាមួយ​នៅ​ឡើយ​ទេ។

គួរ​រម្លឹក​ថា ថ្មីៗ​នេះ ចិន បាន​ប្រកាស​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​នាំចូល​របស់​អាមេរិក ដែល​បាន​ដាក់​ដោយ​លោក​ ត្រាំ កាលពី​សប្ដាហ៍​មុន ​ព្រម​ទាំង​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ដំឡើងពន្ធ​នេះ គឺ​នាំមក​នូវ​គ្រោះថ្នាក់​តែ​មួយ​ប៉ុណ្ណោះ៕

អត្ថបទទាក់ទង៖

ដូណាល់ ត្រាំ រង​ព្យុះ​ប្រតិកម្ម ក្រោយ​ការ​ដំឡើង​ពន្ធ​នាំចូល

ប្រភព៖ Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;