ក្រោយ​ដក​រដ្ឋមន្ត្រី​ហើយ! អាមេរិក​ដក​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ម្នាក់​ទៀត

  • 2018-03-14 03:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Steve Goldstein មន្ត្រី​ជាន់ខ្ពស់​លំដាប់​ទី៤ របស់​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ភ្លាមៗ ក្រោយ​លោក​បាន​សរសេរ​នៅ​លើ Twitter របស់​លោក​ពី​ការ​ដក​តំណែង​រដ្ឋមន្រ្តី​ការបរទេស Rex Tillerson ពី​សំណាក់​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក Steve Goldstein
លោក Steve Goldstein បាន​សរសេរ​ថា "លោក​រដ្ឋមន្រ្តី​មិន​បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​ទេ កាលពី​ព្រឹក​មិញ ហើយ​លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការ​ដក​តំណែង​នោះ​ទេ ប៉ុន្ដែ​គាត់​ពិត​ជា​សប្បាយ​ចិត្ត​សម្រាប់​ឱកាស​បម្រើ​ការងារ...”។

សូម​បញ្ជាក់​ថា លោក Steve Goldstein ដែល​ជា​ជំនួយការ​របស់​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ត្រូវ​បាន​ដក​តំណែង​នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការ​ដក​តំណែង​លោក Rex Tillerson៕

លោក Rex Tillerson

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;