តំបន់​ជា​ច្រើន នឹង​ត្រូវ​ដាច់​ភ្លើង​រយៈពេល ៤​ថ្ងៃ

  • 2018-03-14 06:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​រយៈពេល​៤ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ដល់ ១៨ ខែ​មីនា ឆ្នាំ​២០១៨ នៅតាម​តំបន់​ជាច្រើន ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា​ដែល​ត្រូវ​ផ្តាច់ភ្លើង​រួមមាន៖

១. ថ្ងៃទី​១៥ ខែ​មីនា៖ សង្កាត់​បឹង​សាឡាង កំពង់​សំណាញ់ ចោមចៅ​ទី១ ភ្នំពេញ​ថ្មី កាកាប​ទី១ កាកាប​ទី២ ចោមចៅ​ទី២ និង​តំបន់​មួយ​ចំនួន​ចាប់ពី​កំបូល ដល់​ស្រុក​អង្គស្នួល ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​១៦ ខែ​មីនា៖ សង្កាត់​បឹង​សាឡាង គោក​ឃ្លាង កាកាប​ទី១ កាកាប​ទី២ ភ្នំពេញ​ថ្មី សំរោង​ក្រោម ស្នោរ និង​គោក​រកា ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី​១៧ ខែ​មីនា៖ សង្កាត់​ស្ទឹងមានជ័យ​ទី២ ក្បាល​កោះ កាកាប​ទី១ កាកាប​ទី២ ចោមចៅ​ទី២ ត្រពាំង​ក្រសាំង កំបូល និង​កន្ទោក ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

៤. ថ្ងៃទី​១៨ ខែ​មីនា៖ ផ្សារ​កណ្តាល​ទី២ កាកាប​ទី២ និង​ព្រែកព្នៅ ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៥​ល្ងាច៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;