កាមេរ៉ាមួយ​គ្រឿង​លក់​បាន​ជិត ៣​លាន​ដុល្លារ​អាមេរិក

  • 2018-03-14 07:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាមេរ៉ា​ដំបូង​បំផុត​របស់​ក្រុមហ៊ុន Leica ចំនួន​១គ្រឿង ត្រូវ​ក្លាយ​ជា​កាមេរ៉ា ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភពលោក បន្ទាប់ពី​ត្រូវ​លក់​ក្នុង​តម្លៃ ២,៩៦​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ពិធី​ដេញ​ថ្លៃ​មួយ​នៅ​ប្រទេស​អូទ្រីស កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

កាមេរ៉ា​ម៉ូដែល 0-Series ដែល​ចេញ​កាល​ពី​ឆ្នាំ​១៩២៣ បាន​ទាក់ទាញ​តម្លៃ​ដែល​ជា​កំណត់ត្រា​ពិភពលោក ក្នុង​រយៈ​ពេល​ត្រឹម​តែ ៤៥​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​ដេញថ្លៃ​នោះ។ អ្នក​ដេញថ្លៃ​ដែល​ជា​ម្ចាស់​របស់​កាមេរ៉ា​ខាងលើ ជា​អ្នក​ប្រមូល​វត្ថុ​បុរាណ​មកពី​អាស៊ី ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ។

សូម​ជម្រាប​ថា កាមេរ៉ា 0-Series ជា​ប្រភេទ​កាមេរ៉ា​ថត​ខ្សែ​ភាពយន្ត ដែល​ត្រូវ​បាន​ផលិត​ត្រឹម​តែ ២៥​គ្រឿង​ប៉ុណ្ណោះ ដើម្បី​ជា​ធ្វើ​គំរូ។ Leica បាន​ចេញ​លក់​កាមេរ៉ា​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩២៥។ បច្ចុប្បន្ន កាមេរ៉ា​របស់ Leica មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ ទៅ​តាម​ប្រភេទ​នីមួយៗ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;