អង់គ្លេស បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​ ខណៈ​រុស្ស៊ី​ប្រតិកម្ម​វិញ​ភ្លាមៗ

  • 2018-03-14 23:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី​ប្រធានាធិបតី Theresa May បាន​សម្រេច​បណ្ដេញ​មន្ត្រី​ការ​ទូត​របស់​រុស្ស៊ី​ចំនួន ២៣​រូប ចេញពី​ប្រទេស​អង់គ្លេស បន្ទាប់ពី​ទីក្រុង​មូស្គូ បដិសេធ​ក្នុង​ការ​បកស្រាយ​ពី​ករណី​ភ្នាក់ងារ​ចារកម្ម​របស់​កង​ទ័ព​រុស្ស៊ី ចូលមក​ធ្វើឃាត​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស​លោក Sergei Skripal នៅ​ក្រុង Salisbury ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨។

លោកស្រី Theresa May និងលោក ប្រធានាធិបតីរុស្ស៊ី ពូទីន
លោកស្រី​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ថា មន្ត្រី​ទូត​ដែល​ជា​ទីភ្នាក់ងារ​ចារកម្ម​របស់​រុស្ស៊ី​ទាំង​នោះ មាន​រយៈ​ពេល ១​សប្ដាហ៍​ដើម្បី​ចាកចេញ​ពី​ប្រទេស​អង់គ្លេស។

ចំណែក ភាគី​រុស្ស៊ី បាន​ធ្វើការ​ឆ្លើយ​តប​វិញ​ភ្លាមៗ ដោយ​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អង់គ្លេស ហើយ​និយាយ​ថា វិធានការ​របស់​អង់គ្លេស​គឺ​មិន​អាច​ទទួល​យក​បាន និង​គំរាម​ចាត់​វិធាន​ការ​ឆ្លើយតប​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។

ចំណែក អង្គការ​សហ​ប្រជាជាតិ បាន​បើក​កិច្ច​ប្រជុំ​នៅ​ក្រុង​ញូយ៉ក ស្រប​ពេល​ដែល​មេដឹកនាំ​ពិភពលោក រួម​ទាំង​សហរដ្ឋ​អាមេរិក បាន​គាំទ្រ​នូវ​ចំណាត់​ការ​របស់​អង់គ្លេស៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;