vivo V9 មាន​ក្បាល​ឆក ហើយ​រូបរាង​ស្រដៀង​នឹង iPhone X

  • 2018-03-15 02:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​មិន​ទាន់​ចេញ​ជា​ផ្លូវការ តែ​លក្ខណៈ​សម្បត្តិ​របស់ vivo V9 ត្រូវ​បាន​បែកធ្លាយ​ជា​បណ្ដើរៗ​ហើយ ទាំង​រូបរាង ទាំង​គ្រឿង​ម៉ាស៊ីន​ខាង​ក្នុង។

អ្វី​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មុន​គេ​របស់ vivo V9 គឺ​រូបរាង​ ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង iPhone X របស់ Apple (មើល​រូប)។ អេក្រង់ V9 លាត​សន្ធឹង​ស្ទើរ​ពេញ​ផ្ទៃ​​ខាង​មុខ តែ​ទាស់​ត្រង់​មាន​ចំណុច​ខ្មៅ​១​ដុំ នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​លើ​បង្អស់ ដែល​គេ​និយម​ហៅ​លេង​ថា ស្មាតហ្វូន​ក្បាល​ឆក។ ដោយ​ឡែក ខាង​ក្រោយ​ទៀត​សោត​ក៏​កាន់​តែ​ដូច iPhone X ព្រោះ​វា​មាន​កាមេរ៉ា​២​គ្រាប់​ដាក់​បញ្ឈរ​គ្នា នៅ​ផ្នែក​ខាង​ឆ្វេង​លើ​បង្អស់។

vivo V9
iPhone X

ព្រោះ​ស្ថិត​ក្នុង​ចំណោម​ស្មាតហ្វូន​លំដាប់​មធ្យម vivo V9 នឹង​មិន​មាន​កម្លាំង​ម៉ាស៊ីន និង​មុខងារ​ទំនើបៗ​ដូច iPhone X ឡើយ។ V9 បំពាក់​បន្ទះ​ឈីប Snapdragon 626 មាន RAM 4GB, កម្លាំង​ថ្ម 3260mAh និង​ទំហំ​ផ្ទុក​ទិន្នន័យ 64GB។ ស្មាតហ្វូន​អេក្រង់​៦,៣​អ៊ីញ​នេះ មាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដល់ 24MP ឯ​ខាង​ក្រោយ​ទំហំ 16MP + 5MP។

ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​ពេល​វេលា​ច្បាស់​នោះ​ទេ តែ​គេ​រំពឹង​ថា វត្តមាន​របស់​វា​នឹង​មក​ដល់​ឆាប់ៗ​នេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;