ត្រឹម​របរ​លក់​បាយ​ក្ដាំង​ ក៏​អាច​រក​ចំណេញ​​ខ្ទង់​លាន​​រៀល​ដែរ​

  • 2018-03-15 07:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​៥​សន្លឹក​ខាងក្រោម​នេះ​ បង្ហាញ​ពី​របរ​ប្រមូល​ទិញ​បាយ​ក្ដាំង​នៅ​រាជធានី​ភ្នំពេញ​ ដែល​អាច​រក​​ប្រាក់​ចំណេញ​បាន​ជា​មធ្យម​យ៉ាង​តិច​ ២លាន​រៀល​ក្នុង​មួយ​ខែ។​​

នេះ​ជា​សកម្មភាព​របស់​ លោក សា វណ្ណៈ ​​និង​ភរិយា​កំពុង​ប្រមូល​ទិញ​​បាយ​ក្ដាំង​ពី​ហាង​លក់​បាយ​នានា​​នៅ​​រាជធានី​ភ្នំពេញ​​ដើម្បី​យក​ទៅ​លក់​បន្ត​។ ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​លោក សា វណ្ណៈ ​អាច​ទិញ​បាយ​ក្ដាំង​បាន​ពី​២០០​ទៅ​៣០០​គី​ឡូ​ក្រាម។

​តម្លៃ​ទិញ​ចូល​ក្នុង​មួយ​គីឡូ​ ពី​១០០០​​ ទៅ​១២០០រៀល​ ដោយ​គិត​ទៅ​តាម​បាយ​ដែល​នៅ​ល្អ​មិន​បែក​ ហើយ​បោះ​បន្ត​ទៅ​​ម៉ូយ​​ធ្វើ​បាយ​ក្ដាំង​បំពង​បាន ១៥០០ ទៅ១៦០០រៀល​​​ក្នុង​មួយ​គីឡូ​។

លោក សា វណ្ណៈ បន្ត​ថា​ ជា​មធ្យម​ លោក​អាច​សល់ ​៧​ម៉ឺន​ ទៅ​៨​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ បន្ទាប់​ពី​កាត់​ថ្ងៃ​ចាយ​វាយ​រួច៕

អត្ថបទ៖ ស៊ីវ ចាន់ណា

អត្ថបទថ្មី
;