ពេជ្រ សោភា ចេញ​បទ​ពាក់ព័ន្ធ​នឹង "ឆ្កែ" ល្បី​៣​ឆ្នាំ​ជាប់​គ្នា ពេល​ចូលឆ្នាំ​ខ្មែរ

  • 2018-03-15 07:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​បទ​ពិសោធន៍​ច្រើន​ឆ្នាំ អ្នក​នាង ពេជ្រ សោភា បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​ហើយ ដែល​មាន​ចំណង​ជើង​ថា "បី​ឆ្កែ​ចូល​រាំ" ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ។

បទ​ថ្មី​នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​​អ្នក​ចូល​ទស្សនា​រាប់​លាន​ដង​ឯណោះ បន្ទាប់​ពី​ចេញ​បាន​ត្រឹមតែ​១០​ថ្ងៃ​ប៉ុណ្ណោះ។ បទ​ដែល​មាន​អត្ថន័យ​រៀបរាប់​ទាក់ទង​នឹង "ឆ្កែ" នេះ​គឺ​ជា​ចំណង​ដៃ​ទី​៣​ហើយ​របស់ ពេជ្រ សោភា ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ២​បទ​មុន ដែល​ពាក់ព័ន្ធ​នឹង "ឆ្កែ" របស់ ពេជ្រ សោភា មាន បទ "ស្រឡាញ់​បង​ម៉ែ​ឲ្យ​ជិះ​ឆ្កែ" ចេញ​នៅ​ឆ្នាំ​២០១៦ និង​បទ "ឆ្កែ​រត់​បុក​ប៉ោត" ចេញ​នៅ​ឆ្នាំ​២០១៧។

សូម​ទស្សនា​វីដេអូ​ចម្រៀង​នៅ​ខាង​ក្រោម៖

"ស្រឡាញ់​បង​ម៉ែ​ឲ្យ​ជិះ​ឆ្កែ" ចេញ​នៅ​ឆ្នាំ​២០១៦

"ឆ្កែ​រត់​បុក​ប៉ោត" ចេញ​នៅ​ឆ្នាំ​២០១៧

"បី​ឆ្កែ​ចូល​រាំ" ចេញ​នៅ​ឆ្នាំ​២០១៨

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;