មហា​អំណាច​លោក​ខាងលិច រួម​គ្នា​ថ្កោលទោស​រុស្ស៊ី លើ​ការ​ប្រើប្រាស់​អាវុធ​គីមី

  • 2018-03-16 01:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង់ អង់គ្លេស និង​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ ថ្កោលទោស​លើ​ការ​ប្រើប្រាស់​សារធាតុ​គីមី​របស់​រុស្ស៊ី វាយ​ប្រហារ​លើ​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស​ម្នាក់ កាលពី​ដើម​ខែមីនា ២០១៨ កន្លង​ទៅ។ សេចក្តី​ថ្លែងការ​រួម​គ្នា​របស់​ប្រទេស​មហា​អំណាច​លោក​ខាង​លិច​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១៥ ខែ​មីនា ម្សិលមិញ។

ចំណែក​ប្រទេស​រុស្ស៊ី​វិញ បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​មហា​អំណាច​លោក​ខាង​លិច លើ​ការ​វាយ​ប្រហារ​ដោយ​សារធាតុ​គីមី ទៅ​លើ​លោក Sergei Skripal ដែល​ជា​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស។

សូម​បញ្ជាក់​ថា ប្រទេស​អង់គ្លេស ដោយឡែក បាន​បណ្ដេញ​មន្រ្តី​ទូត​រុស្ស៊ី​ចំនួន ២៣​នាក់ ចេញ​ពី​ប្រទេស​របស់​ខ្លួន កាលពី​ម្សិលមិញ ក្រោយ​ប្រទេស​រុស្ស៊ី​ពុំ​មាន​ការ​បកស្រាយ​ឆ្លើយ​តប​មក​រដ្ឋាភិបាល​អង់គ្លេស​លើ​ករណី​នេះ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;