ឥណ្ឌូណេស៊ី ចង់​ឲ្យ​អូស្ត្រាលី​ ក្លាយ​ជា​សមាជិក​អាស៊ានពេញសិទ្ធិ

  • 2018-03-16 02:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ បាន​ថ្លែង​ប្រាប់​កាសែត Sydney Morning Herald របស់​អូស្ត្រាលី នាព្រឹក​ថ្ងៃទី១៦ មីនា​​នេះថា លោក​ចង់​ឲ្យ​អូស្ត្រាលី​ក្លាយ​ទៅ​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​។

លោក Joko Widodo  ប្រធានាធិបតី​ឥណ្ឌូណេស៊ី​
"ខ្ញុំ​គិត​ថា​វា​ជា​គំនិត​ដ៏​ល្អ​មួយ ព្រោះ​ថា​តំបន់​របស់​យើង (អាស៊ាន) ​នឹង​បាន​ប្រសើរ​ជាង​មុន​ ទាំង​ស្ថិរភាព​​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​ទៀត​ផង​។ វា​ប្រាកដ​ណាស់​ថា នឹង​បាន​ប្រសើរ​ឡើង​ជាក់​ជា​ពុំ​ខាន"។ លោក​ Widodo និយាយ​យ៉ាងដូច្នេះ ក្នុង​ន័យ​ចង់​ឲ្យ​អូស្រ្ដាលី ក្លាយ​ជា​សមាជិក​ថ្មី​នៃ​អាស៊ាន។

គួរ​រម្លឹក​ថា​ ក្នុង​របាយការណ៍​កាល​ពី​ខែ​មុន វិទ្យាស្ថាន​គោល​នយោបាយ​ និង​យុទ្ធសាស្ត្រ​អូស្ត្រាលី បាន​បង្ហាញ​​ថា ប្រទេស​អូស្ត្រាលី​ គួរ​តែ​ចូល​ជា​សមាជិក​អាស៊ាន​នា​ឆ្នាំ២០២៤ ដែល​ជា​ឆ្នាំ​គម្រប់​ខួប​ទី៥០ នៃ​ចំណង​មិត្តភាព​រវាង​អាស៊ាន​ និង​អូស្ត្រាលី។ ជា​ពិសេស​ កិច្ចប្រជុំ​កំពូល​ពិសេស​នៅ​ទីក្រុង​ស៊ីដនី​​ នៅឆ្នាំ២០១៨នេះ​ អាច​ជា​ពេលវេលា​ល្អ​សម្រាប់​បើក​កិច្ច​សន្ទនា​ដ៏​វែង​មួយ​ អំពី​ដំណើរ​​​ក្លាយ​​ទៅ​ជា​សមាជិក​អាស៊ាន​ របស់​អូស្ត្រាលី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;