អាមេរិក ដាក់​ទណ្ឌកម្ម​រុស្ស៊ី លើ​ការ​ជ្រៀតចូល​ការ​បោះឆ្នោត

  • 2018-03-16 04:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល ដូណាល់ ត្រាំ កាលពិ​ថ្ងៃ​ទី១៥ មីនា ម្សិលមិញ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ហើយ ដោយ​ក្នុង​នោះ​មាន​ស្ថាប័ន​ចំនួន៥ និង​បុគ្គល​ចំនួន ១៩​នាក់។ ក្នុង​ចំណោម​ស្ថាប័ន​ទាំង​នោះ មាន​ដូចជា ទីភ្នាក់ងារ​ចារកម្ម FSB និង​ទីភ្នាក់ងារ​ចារកម្ម​យោធា GRU ជា​ដើម។

ការ​ដាក់​ទណ្ឌកម្ម​នេះ គឺ​ក្រោយ​អាមេរិក​រក​ឃើញ​ថា ស្ថាប័ន និង​បុគ្គល​រុស្ស៊ី​ទាំង​នោះ បាន​ព្យាយាម​ជ្រៀតចូល​កិច្ចការ​បោះឆ្នោត​អាមេរិក កាលពី​ឆ្នាំ២០១៦ កន្លង​ទៅ។ វិធាន​ថ្មី​នេះ ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បុគ្គល ដែល​បាន​ប៉ុនប៉ង​លួច Hack ចូល​ស្ថានីយ​ថាមពល​អគ្គិសនី​របស់​អាមេរិក​ផង​ដែរ។

ចំណែក​លោក Steven Mnuchin រដ្ឋមន្រ្តី​រតនាគារ​ជាតិ​អាមេរិក បាន​បញ្ជាក់​ថា ទណ្ឌកម្ម​នេះ​បាន​បង្ហាញ​ថា រដ្ឋបាល ដូណាល់ ត្រាំ បាន​កំពុង​ប្រឈម​មុខ និង​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​រុស្ស៊ី ដែល​រួមមាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក និង​ការ​លួច Hack ចូល​ក្នុង​កុំព្យុទ័រ​ក្រុមហ៊ុន​នានា នៅ​សហរដ្ឋអាមេរិក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;