ប្រធាន​វិញ្ញាសា​បាក់​ឌុប​ឆ្នាំ​២០១៨ ត្រូវ​បាន​តាក់តែង និង​គ្រប់គ្រង​យ៉ាង​ដូចម្តេច?

  • 2018-03-16 04:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ប្រធាន​វិញ្ញសា​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទាំងអស់ ត្រូវ​បាន​ជ្រើសរើស តាក់តែង រៀបចំ និង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ។

រដ្ឋមន្រ្តីក្រសួងអប់រំ បើកវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០១៧
**ការ​តាក់តែង​ រៀបចំ និង​គ្រប់គ្រង​ប្រធាន​វិញ្ញាសា ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដូច​ខាង​ក្រោម​នេះ**៖
  • ការ​តាក់តែង​ប្រធាន​វិញ្ញាសា​ប្រឡង យក​តាម​កម្មវិធី​សិក្សា​មធ្យម​សិក្សា​ទុតិយភូមិ។

  • ចំពោះ​វិញ្ញាសា​សម្រាប់​ចែក​ឲ្យ​បេក្ខជន​ រៀបចំ​ទៅតាម​ចំនួន​បេក្ខជន។ ដោយ​ឡែក​វិញ្ញាសា​សម្រាប់​ចម្លង​ដាក់​លើ​ក្តារ​ខៀន រៀបចំ​ទៅ​តាម​ចំនួន​បន្ទប់​ប្រឡង។ ក្នុង​ករណី​ខ្វះ​ត្រូវ​បើក​ស្រោម​វិញ្ញាសា​បម្រុង​ដោយ​មាន​កំណត់​ហេតុ​ត្រឹមត្រូវ។

  • ប្រធាន​វិញ្ញាសា​ទាំង​អស់ ត្រូវ​រៀបចំ​ដាក់​ក្នុង​ស្រោម​សម្ងាត់​បិទ​ជិត ប្រថាប់​ត្រា​ក្រសួង​អប់រំ និង​ដាក់​ក្នុង​ហឹប​ចាក់សោ Sceller ត្រឹមត្រូវ។

  • ហឹប​វិញ្ញាសា​គ្រប់​មុខ​វិជ្ជា ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស និង​គណៈកម្មការ​អប្បមា​ទូទាំង​ប្រទេស យក​ទៅ​ផ្ញើ​នឹង​អាជ្ញាធរ​ដែនដី​ដែល​មាន​មណ្ឌល​ប្រឡង​ដើម្បី​ថែរក្សា​ទុក​យ៉ាងតិច ៣៦​ម៉ោង មុន​ពេល​ប្រកាស​ចាប់ផ្តើម​ប្រឡង។

  • អាជ្ញាធរ​ដែនដី​ដែល​ថែរក្សា​វិញ្ញាសាទាំងនោះ ត្រូវ​ប្រគល់​ឲ្យ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី-ខេត្ត និង​គណៈ​កម្មការ​អប្បមា​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ចាប់ផ្តើម​ការ​ប្រឡង​១ម៉ោង មុនពេល​បើក​សម័យ​ប្រឡង។

  • ការ​ប្រគល់​ឲ្យ​ និងការ​ទទួល​យកមកវិញ​នូវ​ប្រធាន​វិញ្ញាសា និង​កិច្ចការ​បេក្ខជន ត្រូវ​មានការ​ទទួល​ខុស​ត្រូវ​ទាំង​សង​ខាង ដោយ​មាន​ដីកា​អម​ប្រគល់ និង​ទទួល។

បេក្ខជនប្រឡងបាក់ឌុប កាលពីឆ្នាំកន្លងទៅ

សូម​ជម្រាប​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨៕

ចុចអាន៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;