ករណី​ផ្ទុះ​ឡាន ពេល​កំពុង​សាក​អាគុយ កើត​ឡើង​លើក​ដំបូង​នៅ​ក្រុង​បាងកក

  • 2018-03-17 03:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត Porsche Panamera ដែល​មាន​តម្លៃ​ជាង ៧​ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាន​​ផ្ទុះ​ឆេះ​ពេល​កំពុង​សាក​អាគុយ ហើយ​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​តំបន់ Taling Chan ក្រុង​បាងកក កាលពី​ថ្ងៃ​សុក្រ ទី១៦ ខែ​មីនា ឆ្នាំ​២០១៨។

Porsche Panamera ដែល​ជា​រថយន្ត Hybrid-electric បាន​ផ្ទុះ​ឆេះ​ពេល​កំពុង​ដោត​សាក​ចេញ​ពី​បន្ទប់​ទទួល​ភ្ញៀវ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ ស្មើ​នឹង​ទឹក​ប្រាក់​ជិត ២០​ម៉ឺន​ដុល្លារ។ ចំណែក​មូលហេតុ​បង្ក​ឲ្យ​ផ្ទុះ​នេះ មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ឲ្យដឹង​ថា ក្រុមហ៊ុន Setpoint Group ដែល​ជា​អ្នក​នាំ​ចូល​រថយន្ត​ខាងលើ បាន​រាយការណ៍​ហេតុការណ៍​ផ្ទុះ​នេះ ទៅ​កាន់​ក្រុមហ៊ុន Porsche ភ្លាម​ៗ​ផង​ដែរ។ ចំណែក​ក្រុមហ៊ុន​ធានារ៉ាប់រង​ Thaivivat Insurance បាន​ចេញ​មក​ទទួល​ខុសត្រូវ ចំពោះ​ការ​ខូចខាត​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;