រុស្ស៊ី បណ្ដេញ​មន្ត្រី​ទូត​អង់គ្លេស​២៣រូប​ចេញ​ពី​ប្រទេស​វិញ ដើម្បី​ជា​ការ​សងសឹក

  • 2018-03-17 08:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​រុស្ស៊ី នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨នេះ បាន​សម្រេច​បណ្ដេញ​មន្ត្រី​ស្ថាន​ទូត​អង់គ្លេស​ចំនួន ២៣​រូប​ចេញ​ពី​ប្រទេស​រុស្ស៊ី ដើម្បី​ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​ដូច​ដែល​ខ្លួន​ធ្លាប់​សន្យា​ បន្ទាប់ពី​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ​បញ្ជា​ឲ្យ​មន្ត្រី​ការ​ទូត​រុស្ស៊ី​វេចបង្វេច ចេញ​ពី​ប្រទេស​អង់គ្លេស កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រកាស​ដោយ​ចាត់​ទុក​មន្ត្រី​ការ​ទូត​អង់គ្លេស​ទាំង​ ២៣រូប ជា​ជន​ដែល​រុស្ស៊ី​មិន​ស្វាគមន៍​។

ជំហរ​នេះ ធ្វើឲ្យ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាព​តានតឹង​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​អង់គ្លេស​បាន​ផ្អាក​រាល់​កិច្ច​សន្យា​ទ្វេភាគី​ទាំងអស់​រវាង​ទីក្រុង​ឡុងដ៍ និង​មូស្គូ៕

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី១៤​ខែ​មីនា លោកស្រី May បាន​សម្រេច​បណ្ដេញ​មន្ត្រី​ការ​ទូត​រុស្ស៊ី​ចំនួន ២៣​នាក់ បន្ទាប់ពី​ក្រុង​មូស្គូ បដិសេធ​ក្នុង​ការ​បកស្រាយពី​ករណី​ភ្នាក់ងារ​ចារកម្ម​របស់​កង​ទ័ព​រុស្ស៊ី ចូលមក​ធ្វើឃាត​អតីត​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស និង​រុស្ស៊ី ​លោក Sergei Skripal ដោយ​ដាក់​ថ្នាំ​បំពុល នៅ​ក្រុង Salisbury ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;