លោក លី ខឺឈាង ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​នាយក​រដ្ឋមន្រ្តី​ចិន ១អាណត្តិ​ទៀត

  • 2018-03-18 03:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សភា​ប្រជាជន​ចិន នៅថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​បោះឆ្នោត​ឲ្យ​លោក លី ខឺឈាង បន្ត​ធ្វើជា​នាយក​រដ្ឋមន្រ្តី​រយៈពេល ៥​ឆ្នាំ នៃ​អាណត្តិទី​២​របស់​លោក​ទៀត។ ការ​បោះឆ្នោត​នេះ ធ្វើឡើង​ដោយ​សំឡេង​គាំទ្រ ២៩៦៤ ទល់​នឹង ២​សំឡេង។

លោក លី ខឺឈាង ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨
ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្រ្តី​នេះ គឺ​បន្ទាប់ពី​លោក ស៊ី ជីនភីង ត្រូវបាន​សភា​ប្រជាជន​ចិន បោះឆ្នោត​ឲ្យ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​រយៈពេល ៥​ឆ្នាំ នៃ​អាណត្តិ​ទី២​របស់​លោក​ផងដែរ កាលពី​ថ្ងៃទី​១៧ ខែ​មីនា​ម្សិលមិញ។
សម័យប្រជុំរបស់សភាប្រជាជនចិន ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨

សូម​ជម្រាប​ថា លោក លី ខឺឈាង ដែល​មាន​វ័យ ៦២​ឆ្នាំ គឺ​ជា​នាយក​រដ្ឋមន្រ្តី​ទី៧ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ លោក​បាន​ចូលកាន់​តំណែង​នេះ​ជា​លើក​ដំបូង នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៣៕

ប្រភព៖ ABC News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;