Ronaldo ស៊ុត ៤គ្រាប់​ម្នាក់ឯង ជួយ Real បំបាក់ Girona ចាស់ដៃ

  • 2018-03-18 23:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​ ៤គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ Real Madrid ឈ្នះ Girona ៦-៣ ក្នុង​សប្ដាហ៍​ទី២៩ នៃ​លីគ​កំពូល​អេស្ប៉ាញ La Liga កាលពី​យប់មិញនេះ។

គ្រាប់​បាល់​ទាំង៤នេះ បាន​បង្កើន​ចំនួន​គ្រាប់​បាល់​របស់ Ronaldo នៅ La Liga ដល់ ២២គ្រាប់ តាម​ពីក្រោយ Lionel Messi តែ ៣គ្រាប់​ប៉ុណ្ណោះ។ ការ​ស៊ុត​បញ្ចូល​ទី ៤គ្រាប់​នេះ ក៏ជា​ការ​ស៊ុត​បញ្ចូលទី​ហ៊ែតទ្រីក (៣គ្រាប់​ឡើង​ ក្នុង​១ប្រកួត) ជាលើក​ទី ៥០ នៅ​ក្រុម Real Madrid ផងដែរ។

ជ័យជម្នះនេះ ជួយ​ឲ្យ Real ឡើង​ឈរ​លេខ៣ លើ​ក្រុម​ Valencia ១ពិន្ទុ ប៉ុន្តែ​ចាញ់​ក្រុម​លេខ២ Atletico Madrid ៤ពិន្ទុ និង​ចាញ់​ក្រុម​កំពូល​តារាង Barcelona ដល់​ទៅ ១៥ពិន្ទុ។

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;