លោក ពូទីន ថា​ការ​ចោទ​ប្រកាន់​រុស្ស៊ីថា​បំពុល​ភ្នាក់ងារ​ចារកម្ម​នៅ​អង់គ្លេស​ ជា​គំនិត​គ្មានន័យ

  • 2018-03-19 03:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី​ បាន​និយាយ​កាល​ពី​ថ្ងៃ ១៨ មីនា​ម្សិលមិញ​ថា​ វា​​គ្មាន​ន័យអ្វីទេ ដែល​គិត​ថា​រុស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បំពុល​លោក Sergei Skripal អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ និង​កូន​ស្រី​របស់​គាត់។

លោក ពូទីន ​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​យ៉ាងលម្អិតថា៖ «បើ​តាម​ឧបទ្ទវហេតុ​ដែល​អ្នក (អង់គ្លេស)​ លើក​ឡើង​នោះ ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ​ពី​សារព័ត៌មាន​។ រឿង​ទី ១​ ដែល​ខ្ញុំ​គិត​នោះ គឺ​បើ​សិន​ជា​វា​​ជា​ទង្វើ​របស់​ភ្នាក់​ងារ​សម្ងាត់​យោធា​មែន អ្នកទាំង ២ នោះច្បាស់​ណាស់ នឹង​ត្រូវស្លាប់​នៅ​នឹង​កន្លែងហើយ។ រឿងទី២​នោះ គឺ​ រុស្ស៊ី​ មិន​មាន​ភ្នាក់​ងារ​បែប​នេះ​ទេ។ លើសពីនេះ យើង ​បាន​បំផ្លាញ​រាល់​អាវុធ​គីមី​របស់​យើង​ ក្រោម​ការ​ឃ្លាំមើល​យ៉ាងល្អិតល្អន់ពីសំណាក់អង្គការ​អន្តរជាតិ»។

យ៉ាង​ណា​ក្ដី លោក ពូទីន បាន​និយាយ​ថា ទីក្រុង ​Moscow បាន​ត្រៀម​ខ្លួន​រួចរាល់​​ហើយ​ក្នុង​ការ​សហការ​ជាមួយ​ទីក្រុង​ឡុងដ៍ ដើម្បី​ស៊ើប​អង្កេត​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ៕

លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស(ឆ្វេង) និងលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី​(ស្តាំ)

ចុចអាន

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;