ទីប្រឹក្សា​សេដ្ឋកិច្ច​ម្នាក់​របស់ ស៊ី ជីងពីង ត្រូវ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី

  • 2018-03-19 04:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Liu He ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី ស៊ី ជីងពីង ត្រូវបាន​បោះឆ្នោត​ដោយ​សភា​ប្រជាជន​ចិន តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​របស់​ចិន នៅ​ថ្ងៃ​ទី១៩ ខែ​មីនា ២០១៨​នេះ។

បុរស​វ័យ ៦៦​ឆ្នាំ​រូប​នេះ គឺ​ជា​ជំនួយការ​ផ្ទាល់​ម្នាក់​របស់​លោក ស៊ី ជីងពីង ដែល​មាន​ការ​យល់ដឹង​ស៊ី​ជម្រៅ​លើ​បញ្ហា​សេដ្ឋកិច្ច ហើយ​គឺ​ជា​តារា​កំពុង​រះ​ឡើង​ម្នាក់​ក្នុង​វិស័យ​នយោបាយ​ចិន។

សូម​បញ្ជាក់​ថា កាលពី​ខែ​កុម្ភៈ ២០១៨ កន្លង​ទៅ លោក Liu He បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចិន ចំនួន ២៥​នាក់ ទៅ​ពិភាក្សា​ពី​ភាព​តានតឹង​លើ​វិស័យ​ពាណិជ្ជកម្ម​ចិន-អាមេរិក នៅ​ក្រុង​វ៉ាស៊ីនតោន ផង​ដែរ៕

ឧបនាយករដ្ឋមន្រ្តី​ចិន​ ដែល​ទើបតែងតាំង​​មាន លោក Han Zheng លោកស្រី Sun Chunlan លោក Hu Chunhua និង​លោក Liu He៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;