អភិបាល​ខេត្ត​ថៃ​ម្នាក់​ចេញ​មុខ​សំពះ​សុំទោស​ប្រជាជន ចំពោះ​សេចក្ដី​ប្រកាស​១

  • 2018-03-19 06:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Suchai Butsara អភិបាល​ខេត្ត Khon Kaen និង​ក្រុម​ការងារ បាន​ធ្វើ​ការ​សុំ​ទោស​ប្រជាជន​ជា​សាធារណៈ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ ក្រោយ​ប្រើ​ពាក្យ​ខុស និង​មិន​សមរម្យ​នៅ​ក្នុង​​សេចក្ដី​ប្រកាស​មួយ។

សេចក្ដី​ប្រកាស​ដែល​ទទួល​ការ​រិះគន់​ខ្លាំង​របស់​អភិបាល​ខេត្ត Khon Kaen បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ដោយ​ក្នុង​នោះ​មាន​អត្ថន័យ​កោះ​អញ្ជើញ​ភ្នាក់ងារ​ពាក់ព័ន្ធ​​​ឲ្យ​ចូលរួម​ពិភាក្សា​អំពី​កម្មវិធី​អប់រំ​មួយ​មាន​ចំណង​ជើង​ហៅ​ថា៖ "របៀប​បញ្ឈប់​ពលរដ្ឋ​ឲ្យ​ឆោតល្ងង់"។ ចំណង​ជើង​នេះ បាន​បញ្ឆេះ​កំហឹង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​ថៃ ពិសេស​អ្នក​នៅ​ខេត្ត Khon Kaen យ៉ាង​ខ្លាំង ដែល​យល់​ថា វា​ជា​ការ​ប្រមាថ​ពលរដ្ឋ និង​មើលងាយ​ការ​កម្រិត​វប្បធម៌​របស់​ពួក​គេ។

លោក Suchai Butsara អំឡុង​ពេល​ធ្វើ​សន្និសីទ​សុំ​ទោស បាន​និយាយ​ថា ក្រុម​ការងារ​របស់​លោក​មិន​មាន​បំណង​ប្រមាថ​ដល់​ប្រជាជន​ក្នុង​ខេត្ត​នោះ​ទេ ហើយ​ចំណង​ជើង​នៃ​កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ថ្មី​ហើយ ដោយ​ដាក់​ឈ្មោះ​ថា៖ "របៀប​អប់រំ​ប្រជា​ពលរដ្ឋ ដើម្បី​កែប្រែ​ពិភពលោក"៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;