តេលេស្កុប​អវកាស​ដែល​រកឃើញ​ភព​ជាង​២ពាន់​នោះ ជិត​អស់​​ប្រេង​ហើយ

  • 2018-03-19 06:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តេលេស្កុប​អវកាស Kepler របស់​អង្គការ​ណាសា កំពុង​តែ​ជិត​អស់​សាំង ហើយ​គ្រោងនឹង​បញ្ចប់​ប្រតិបត្តិការ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ Kepler បាន​បំពេញ​បេសកកម្ម​ជាង ៩ឆ្នាំ​មក​ហើយ ដោយ​បាន​រកឃើញ​ភពជាង​២ពាន់​ក្នុង​ទី​អវកាស។

លោក Charlie Sobeck វិស្វករ​ប្រព័ន្ធ​សម្រាប់​បេសកកម្ម Kepler នៃ​អង្គការ​ណាសា បាន​ឲ្យដឹង​កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​ថា តាមការ​ប៉ាន់​ស្មាន ធុង​សាំង​របស់​តេលេស្កុប​នេះ​កំពុង​មាន​កម្រិត​ទាប ហើយនឹង​ត្រូវ​ស្ងួត​អស់​ក្នុង​ប៉ុន្មានខែ​ខាងមុខ​នេះ។ មុន​បញ្ចប់​ប្រតិបត្តិការ ក្រុម​ការងារ​នឹង​ព្យាយាម​ប្រមូល​ទិន្នន័យ​ពី​តេលេស្កុប​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សូម​ជម្រាប​ថា តេលេស្កុប Kepler ដែល​មាន​តម្លៃ​ជាង ៦០០​លាន​ដុល្លារ ត្រូវបាន​បាញ់​បង្ហោះ​ចូលក្នុង​គន្លង​ផែនដី​កាលពី​ឆ្នាំ​២០០៩ ដើម្បី​ស្រាវជ្រាវ​ភព​នានា ដែល​ស្ថិត​ក្នុង​កាឡាក់ស៊ី Milky Way។ មកដល់​ពេលនេះ Kepler បាន​រកឃើញ​ភព​ចំនួន ២៣៤២ភព​ហើយ ស្មើនឹង​ប្រមាណ ២ភាគ​៣ នៃ​ភព​ទាំងអស់​ដែល​បាន​រក​ឃើញ៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;