ស្ពាន​អាកាស​ស្តុបផ្សារ​ដីហុយ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​បណ្តោះ​អាសន្ន ក្នុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

  • 2018-03-19 09:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ ដែលជា​ស្ពាន​អាកាស​ទី៥ នៅក្នុង​រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក  នូ វឌ្ឍនៈ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​បច្ចេក​ទេស និង​ជា​អ្នក​នាំពាក្យ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ។

ការដ្ឋានសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ។ (រូបថត៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)
លោក​បាន​បន្ថែម​ថា ក្រោយ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ​នេះ ​នឹង​ត្រូវ​ផ្អាក​ដំណើរការ​ឡើងវិញ​ ដើម្បី​ឲ្យ​ក្រុម​បច្ចេកទេស​បញ្ចប់​ការ​សាងសង់ ដោយ​ត្រូវការ​ពេល​២ខែ​ទៀត​យ៉ាងហោច។

ទន្ទឹម​នេះ អ្វីដែល​ជា​បញ្ហា​ដែល​ធ្វើឲ្យ​ដំណើរ​ការ​សាងសង់​មានភាព​យឺតយ៉ាវ​នោះ គឺ​ដោយសារ​តែ ការ​ដក​ខ្សែ​ចម្លង​តុងស្យុង​កាត់​ទទឹង​ស្ពាន​អាកាស​ មិនទាន់​ដោះស្រាយ​បាន​លឿន និង​រួចរាល់​នៅ ឡើយ។

ការដ្ឋានសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ។ (រូបថត៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)

អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ស្ពាន​អាកាស​ស្តុប​ផ្សាយ​ដីហុយ​គឺ​សម្រេច​បាន​ការ​សាងសង់​ប្រមាណ ៨៥% ហើយ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;