រថយន្ត​ម៉ាក​អង្គរ​សល់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម នៅ​តែ​ដំណើរការ​ក្នុង​​ប្រទេស​កម្ពុជា

  • 2018-03-20 00:32:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​អង្គរ (Angkor) ប្រភេទ Mini bus ដែល​ផលិត​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​អំឡុង​ទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ត្រូវ​បាន​ដំឡើង​សាជា​ថ្មី​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​​រក្សា​ទុក​​នូវ​រចនា​បថនៅ​ដដែល។ រថយន្ត​នេះ​សព្វ​ថ្ងៃ កំពុង​មាន​វត្តមាន​នៅ​តែ​ស្រុក​មោង​ឫស្សី ខេត្ត​បាត់ដំបង​តែប៉ុណ្ណោះ។

បើ​តាម​លោក​ពូ​ដែល​ជា​ម្ចាស់​រថយន្ត​មួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ត​ដែល​មាន​សល់​ប្រហែល ៤ គ្រឿង​ប៉ុណ្ណោះ (ពណ៌ស ៣ គ្រឿង និង​ទឹក​ក្រូច ១គ្រឿង) បាន​រៀប​រាប់​ឲ្យ​ដឹង​ថា រថយន្ត​នេះ​សល់​តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ប៉ុន្តែ​កៅអី​អង្គុយ តួ ទ្វារ និង​ដំបូល​រថយន្ត​ពុក​ផុយ​អស់​ទៅ​ហើយ។ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​ត្រូវ​បាន​ជួស​ជុល រៀបចំដំឡើង​សា​ជា​ថ្មី នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​យក​តាម​គំរូ​​រថយន្ត​ចាស់​​ដដែល ហើយ​គ្រឿង​ម៉ាស៊ីន និង​គ្រឿង​ក្រោម​ភាគ​ច្រើន​គឺ​ជា​របស់​ដើម​ស្ទើរ​តែ​ទាំង​អស់​។ ម៉ាស៊ីន​ដើម​គឺ​ផលិត​ដោយ​ក្រុមហ៊ុន Citröen របស់​ប្រទេស​បារាំង ឯ​គ្រឿង​បន្សំ​ផ្សេងៗផលិត​នៅ​កម្ពុជា។

បច្ចុប្បន្ន​ រថយន្ត​ទាំង​នេះ​ត្រូវ​បាន​​គេ​ប្រើ​សម្រាប់​ដឹក​ទំនិញ និង​អ្នក​ដំណើរ​ទៅ​មក​ជា​ប្រចាំ​ពី​ទី​រួម​ខេត្ត​បាត់ដំបង ទៅ​ផ្សារ​មោង ក្នុង​ស្រុក​មោង​ឫស្សី​តែ​ប៉ុណ្ណោះ៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;