ទស្សនា​វីដេអូ​ជួប​គ្នា​ចុងក្រោយ​រវាង​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​ឡាវ

  • 2018-03-20 03:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ឡាវ ដោយ​លទ្ធផល ២-១ កាលពី​ជំនួប​លើក​ចុងក្រោយ នៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016 ដែល​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។

គ្រា​នោះ កីឡាករ ប្រាក់ មុន្នីឧត្តម ជា​អ្នក​ស៊ុត​ប៉េណាល់ទី រក​គ្រាប់​ទី​មួយ​ឲ្យ​កម្ពុជា នៅ​នា​ទី៤៣ និង ឈិន ឈឿន ជា​អ្នក​រក​គ្រាប់​ទី​ពីរ នៅ​ក្នុង​នា​ទី​៨១ ។

បើ​ក្រឡេក​មើល ៥​ប្រកួត​ចុងក្រោយ កម្ពុជា យក​ឈ្នះ​ឡាវ​បាន ១លើក ស្មើ ១លើក និង​ចាញ់ ៣​លើក​។

នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦​ល្ងាច​ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​សាជាថ្មី នៅ​ទឹក​ដី​ឡាវ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ ស្រប​ពេល​ដែល​កម្ពុជា ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​ទល់នឹង​ក្រុម​អាហ្វហ្គានីស្ថាន នៅ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 ដែល​ធ្វើឡើង​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;