វេបសាយ​អាសអាភាស​មួយ ប្រកាសផ្តល់អាហារូបករណ៍​ដល់​អ្នក​គាំទ្រ

  • 2018-03-20 04:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេបសាយ​គេហទំព័រ​ PornHub កំពុង​បង្កើត​នូវ​កម្មវិធី​មួយ​សម្រាប់​អ្នក​ស្រាវជ្រាវ​ ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​ពី​ការ​រួមភេទ​។ ថវិកា​សម្រាប់​ចំណាយ​ក្នុង​ការ​សិក្សា​នេះ ​មាន​ចំនួន​២៥០០០ដុល្លារ។

ក្រុមហ៊ុន​នេះ ​បាន​សម្រេច​បង្កើត​នូវ​ការ​ធ្វើ​ត្រាប់​តាម​ជីវិត​សិច។ តួ​យ៉ាង​ ថ្ងៃ​ផុត​កំណត់​នៃ​ការ​ស្រាវជ្រាវ​នេះ គឺ​នៅ​ថ្ងៃ ១ ឧសភា​ខាង​មុខ។ អ្នក​ដាក់​ពាក្យ តម្រូវ​ឲ្យ​ផ្ដល់​នូវ​ព័ត៌មាន​ទាក់ទង​អំពី​គោលបំណង ​និង​វិធី​សាស្ត្រ​​នៃ​ការ​ស្រាវ​ជ្រាវ​ រួម​ទាំង​គម្រោង​នៃ​ការសិក្សា​ផង​ដែរ។

សូម​ជម្រាប​ថា នេះ​មិន​មែន​ជា​លើក​ទី១​ទេ ដែល​ក្រុមហ៊ុន​នេះ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិក្សា​ស្រាវជ្រាវ​បែប​នេះ។ ក្នុង​ឆ្នាំ២០១៥ ពួក​គេ ​បាន​ផ្ដល់​អាហារូបករណ៍​ដល់​អ្នក​ចូល​រួម​ប្រកួត​សរសេរ​សំណេរ ​ដើម្បី​ទទួល​ប្រាក់​សរុប​ចំនួន​២៥០០០ដុល្លារ ក្រោម​ប្រធាន​​បទ​៖ តើ​អ្នក​ធ្វើ​បែប​ណា​ក្នុង​ពេល​រួម​ភេទ​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​អ្នក​សប្បាយ​ចិត្ត។ សព្វថ្ងៃ គេហទំព័រ​ Pornhub មាន​វីដេអូ​ចំនួន ៥ លាន និង​មាន​អ្នក​ចូល​ទស្សនា​៨៥លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ៕​

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;