បទ "មាន់​ស្រែ" ចេញ MV ថ្មី​ជា​លើក​ទី២ ខណៈ MV ចាស់​ត្រូវ​លុប​ចោល

  • 2018-03-20 04:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"មាន់​ស្រែ" ជា​បទ​ចម្រៀង​កំពុង​មាន​ការ​ពេញ​និយម​នៅ​លើ​បណ្ដាញ​សង្គម ដែល​ជា​ការ​បកស្រាយ​​របស់​កញ្ញា រ៉ាប៊ី នៅ​ក្នុង​ផលិតកម្ម Town។ MV បទ "មាន់​ស្រែ" បាន​ចេញ​ជា​ផ្លូវការ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​មក​ហើយ តែ​កាល​ពី​យប់​ថ្ងៃ​ទី​១៩​មីនា​ម្សិលមិញ Town បែរ​ជា​ដាក់​បង្ហាញ​នូវ MV ទី​២​របស់​បទ "មាន់​ស្រែ" ជា​ថ្មី​ម្ដង​ទៀត។

ជា​ការ​កត់​សម្គាល់ ទន្ទឹម​នឹង​ការ​ចេញ​វីដេអូ​ចម្រៀង​ថ្មី​នេះ MV "មាន់​ស្រែ" ដំបូង​ក៏​ត្រូវ​បាន​លុប​ចោល ឬ​ដាក់​ជា​លក្ខណៈ​ឯកជន (មិន​បង្ហាញ​ឲ្យ​សាធារណជន​មើល​ឃើញ) ភ្លាមៗ​ផង​ដែរ។ មតិ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម បាន​អះអាង​ថា ការ​ចេញ MV ថ្មី​គឺ​ដោយសារ​តែ​មាន​ការ​រិះគន់​ខ្លាំង​លើ MV ចាស់ ចំពោះ​កាយវិការ​​ដែល​មិន​ស៊ី​គ្នា​នឹង​អត្ថន័យ​ចម្រៀង​ទាល់​តែ​សោះ។ យ៉ាង​ណា​មិញ ពេល​ចេញ MV ទី​២​នេះ អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​សាទរ និង​ពេញ​ចំពោះ​ការ​កែប្រែ​នេះ ហើយ​រៀបរាប់​ថា​វា​មាន​លក្ខណៈ​ស៊ី​ចង្វាក់​នឹង​ន័យ​ចម្រៀង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;